ករណីឆ្លងជំងឺកូវីដ១៩ កើនឡើងនៅប្រទេសថៃ ខណៈមានមនុស្ស៦នាក់ ស្លាប់កាលពីសប្តាហ៍មុន

Posted By: RoogRog Robot | 14-May-2025 17:00:54

2025-05-14 04:53pm

(បាងកក)៖ ករណីឆ្លងជំងឺកូវីដ១៩ ហាក់កំពុងមានការកើនឡើងនៅក្នុងប្រទេសថៃ ខណៈមនុស្សចំនួន៦នាក់ ដែលឆ្លងជំងឺនេះ បានបាត់បង់ជីវិត កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។

វេជ្ជបណ្ឌិតថៃមួយរូបមកពីសកលវិទ្យាល័យ Chulalongkorn ក្នុងសប្តាហ៍នេះ បាននិយាយថា ស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធកូវីដ ក្នុងប្រទេសថៃហាក់គួរឱ្យបារម្ភ ដោយលោកចង់សំដៅលើ ព័ត៌មានចេញផ្សាយដោយនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង DDC នៃប្រទេសថៃ។ ដោយយោងតាមរបាយការណ៍របស់ DDC សម្រាប់សប្តាហ៍កន្លងទៅនេះ វេជ្ជបណ្ឌិតរូបនោះ បាននិយាយថា មានមនុស្សសរុបចំនួន ១៦ ៦០៧នាក់ ត្រូវរាយការណ៍ថាបានឆ្លងជំងឺកូវីដ១៩ កាលពីចន្លោះថ្ងៃទី៤ និងថ្ងៃទី១០ ខែឧសភា ធៀបជាមួយអ្នកឆ្លង១៤ ៦៨០នាក់ អំឡុងសប្តាហ៍មុននោះ។

គួរបញ្ជាក់ថា ផ្អែកលើរបាយការណ៍ដដែល ក្នុងចំណោមអ្នកឆ្លងទាំងនោះ មាន៦នាក់ ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត ដែលជា​ការកើនឡើងទ្វេដង ធៀបនឹងករណីស្លាប់ កាលពីសប្តាហ៍មុននោះ។ មិនមែនតែនៅប្រទេសថៃទេ ប្រទេសសិង្ហបុរី ក៏កំពុងមើលឃើញ​ការកើនឡើង នៃករណីឆ្លងកូវីដ១៩ ផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...