ប្រធានាធិបតីប្រេស៊ីល អញ្ជើញទស្សនារោងមហោស្រពជាតិចិន

Posted By: RoogRog Robot | 14-May-2025 10:32:40

2025-05-14 04:29pm

(ប៉េកាំង)៖ រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវ Peng Liyuan ភរិយារបស់លោក Xi Jinpingប្រធានរដ្ឋចិននិងលោកជំទាវ Rosange la Lula da Silva ភរិយារបស់ប្រធានាធិបតីប្រេស៊ីល ដែលអមដំណើររបស់លោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស្ស៊ីលធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន បានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន។

ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ បានរួមគ្នាទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលសិល្បៈ ក្រោមប្រធានបទ “ឆាកដែលមិនបិទវាំងននរៀងរហូត” និងស្វែងយល់អំពីការងារផ្លាស់ប្តូរ វប្បធម៌អន្តរជាតិ របស់រោងមហោស្រពជាតិចិន ព្រមទាំងទស្សនាការសម្តែងល្ខោនអូប៉េរ៉ានិងចម្រៀងចិននិងប្រេស៊ីល បរិយាកាសនៅនឹងកន្លែងពោរពេញដោយភាពកក់ក្តៅ និងមេត្រីភាព។លោកជំទាវ Peng Liyuan បានលើកឡើងថា ប្រទេសចិននិងប្រេស៊ីលសុទ្ធតែជា ប្រទេសធំផ្នែកវប្បធម៌ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំង២ មានភាពរស់រវើក ការយល់ដឹងនិងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅ។ សង្ឃឹមថា អាចបន្តរក្សានិន្នាការដ៏ល្អនេះ ដើម្បីជំរុញឱ្យប្រជាជនកាន់តែយល់ដឹងពីគ្នា ទៅវិញទៅមក។

លោកជំទាវ Rosange la Lula da Silva បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងវប្បធម៌ដ៏អស្ចារ្យរបស់ចិន និងបានលើកឡើងថា រីករាយជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំង២ បន្តរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅ នូវមិត្តភាពរវាងប្រេស៊ីលនិងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...