អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង CoolApp ស្ទុះកើនឡើងដល់ជិតកន្លះលាននាក់ហើយ បង្ហាញពីការគាំទ្ររបស់បងប្អូនខ្មែរយើង

Posted By: RoogRog Robot | 14-May-2025 10:50:26

2025-05-14 04:47pm

(ភ្នំពេញ)៖ គិតត្រឹមពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥នេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង CoolApp បានកើនឡើងដល់ជិតកន្លះលាននាក់ហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់បណ្ដាញទំនាក់ទំនង CoolApp សម្រាប់ទំនាក់ទំនងគ្នា ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ និងជាមោទនភាពរបស់ជាតិយើង។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យមានចលនាប្រើប្រាស់បណ្តាញទំនាក់ទំនង CoolApp នេះ បានធ្វើឡើងនៅក្នុង សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ <>។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងពីការប្រើប្រាស់ Video Call តាមរយៈ CoolApp គឺប្រើ Internet តិចណាស់បើធៀបនឹងកម្មវីធីផ្ញើសារបរទេសដូចជា WhatsApp, Telegram ឬ Line ជាដើម។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនង CoolApp បានឱ្យដឹងថា រហូតដល់ពេលនេះចាប់តាំងពីដាក់ឱ្យដំណើរការ រយៈពេលប្រមាណជិត១១ខែមកនេះ បណ្តាញទំនាក់ទំនង CoolApp ត្រូវបានទាញយកប្រមាណជិត៥០ម៉ឺននាក់ហើយ ខណៈ CoolApp មិនបានតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។

សូមជម្រាបថា CoolApp គឺជាបណ្ដាញសង្គមថ្មីមួយ ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ និងមានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឱ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

សូម download CoolApp:https://downloads.coolapp.com.kh







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...