បទវិភាគ៖ ចិននិងប្រទេសអាមេរិកឡាទីន ពួតដៃគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ ដើម្បីជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង «ប្រទេសសកលខាងត្បូង»

Posted By: RoogRog Robot | 14-May-2025 16:32:40

2025-05-14 04:27pm

(ប៉េកាំង)៖ “បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ឱ្យទំនាក់ទំនងចិន និងអាមេរិកឡាទីន ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ” “លើកកម្ពស់ឥទ្ធិពលជាសមូហភាពរបស់ប្រទេសសកលខាងត្បូង” ។ល។ កាលពីថ្ងៃទី១៣ខែឧសភា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាស្តីពីចិន-សហគមន៍ប្រទេសអាមេរិកឡាទីន និងការាបៀន ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ មតិអន្តរជាតិបានផ្តោតការយកចិត្តទុកដាក់ខ្ពស់។ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសថា ភាគីចិនរីករាយពួតដៃគ្នាជាមួយ ភាគីអាមេរិកឡាទីន កសាងគម្រោងធំចំនួន៥ ដើម្បីរួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ និងរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន ។ ឥស្សរជនវិភាគបានលើកឡើងថា ប្រការនេះបានគម្រោងផែនការអភិវឌ្ឍន៍សម្រាប់អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងចិន-អាមេរិកឡាទីន និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រ។

ឆ្នាំនេះជាខួបទី១០នៃការដំណើរការជាផ្លូវការនូវវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន ។ ក្នុងរយៈពេល១០ឆ្នាំ កន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានទៅបំពេញទស្សនកិច្ចនៅតំបន់អាមេរិកឡាទីន និងការាបៀន៦ លើកជាបន្តបន្ទាប់ ដែលគ្រោងផែនការអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីនដោយផ្ទាល់។ ភាគីទាំងពីរបានអនុវត្ត គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង២០០ ក្នុងក្របខ័ណ្ឌស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ដែលបានបង្កើតឱកាស ការងារចំនួនជាង១លានកន្លែង ។ ផែនការបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងចិននិងអាមេរិកឡាទីន ចំនួន១ពាន់នាក់ ផែនការស្តីពីដៃគូវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-អាមេរិកឡាទីន និងឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-អាមេរិកឡាទីន ។ល។

ចិនបានទទួលប្រជាប្រិយភាព នៅអាមេរិកឡាទីន ហើយអាមេរិកឡាទីនក៏បានទទួលប្រជាប្រិយភាពនៅចិនដែរ ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងថា វេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីន និងការាបៀនបានធំធាត់ឡើងពីពន្លកខ្ចីទៅជាដើមឈើខ្ពស់។ សម្លឹងមើលទៅកាន់អនាគត តើវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន នឹងទទួលការអភិវឌ្ឍឱ្យបានកាន់តែល្អតាមរបៀបណា? ភាគីចិនបានថ្លែងថា រីករាយពួតដៃជាមួយភាគីអាមេរិកឡាទីន ដើម្បីកសាងគម្រោងសាមគ្គីភាព គម្រោងអភិវឌ្ឍន៍ គម្រោងអរិយធម៌ គម្រោងសន្តិភាពនិងគម្រោងតភ្ជាប់ក្រអៅបេះដូងប្រជាជន។

លោក Zhou Zhiwei អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអាមេរិកឡាទីន នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន បានយល់ឃើញថា “គម្រោងធំៗចំនួន៥” មានភាពលម្អិតនិងភាពគ្រប់ជ្រុងជ្រោយ ដែលមានស្រទាប់យ៉ាងច្បាស់លាស់ វាមានទិសដៅនិងគំនិតផ្តួចផ្តើមផង ហើយក៏មានវិធានការជាក់ស្តែងផងដែរ ពោលគឺមានអត្ថន័យណែនាំដ៏សំខាន់ចំពោះការអភិវឌ្ឍ ក្នុងរយៈពេលយូរនៃទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីន។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ពីគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យនៃកំពង់ផែ Penasco របស់ម៉ិកស៊ិក ដល់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ភ្នំ Belo Monte របស់ប្រេស៊ីល រហូតដល់កំពង់ផែ Chancay របស់ប៉េរូដែលបើក ច្រកពាណិជ្ជកម្មថ្មីតាមដីគោក និងសមុទ្ររវាងអាស៊ីនិងអាមេរិកឡាទីន ចាត់ទុកការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជាការណែនាំកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីន បាននាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជនអាមេរិកឡាទីន ។

អ្នកមានឆន្ទៈដូចគ្នា ទោះបីនៅឆ្ងាយពីគ្នាយ៉ាងណា ក៏មានភាពជិតស្និទ្ធដែរ។ ឈរនៅទីចាប់ផ្តើមថ្មីក្នុងប្រវត្តិសាស្ត្រ ចាត់ទុក“គម្រោងធំៗចំនួន៥”ជាផែនការគោលនិងការណែនាំ មិត្តភក្តិចិននិងអាមេរិកឡាទីនដែលនៅសែនឆ្ងាយពីគ្នា នឹងរួមគ្នាស្វែងរកការស្តារនិងអភិវឌ្ឍន៍ បំពេញបន្ថែមកម្លាំងចលករសម្រាប់ឱ្យសហគមន៍រួមវាសនាចិននិងអាមេរិកឡាទីន ដើរកាន់តែមានភាពរឹងមាំនិងកាន់តែស៊ីជម្រៅ ជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាង “ប្រទេសសកលខាងត្បូង” ដើម្បីបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមានក្នុងពិភពលោក ដែលមានភាពរង្គោះរង្គើជាបន្តបន្ទាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...