(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៤ ខែឧសភា នៅសាលប្រជុំនៃវិមានសភាប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ី ដែលអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីន និងការាបៀននៅប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកូឡុំប៊ី។ យើងគួរចាត់ទុកឱកាស ដែលកូឡុំប៊ីចូលរួមជាផ្លូវការក្នុងមហាគ្រួសារនៃការរួមគ្នាកសាង << ខ្សែក្រវាត់ និងផ្លូវ >> ប្រកបដោយគុណភាពខ្ពស់ ជាកាលានុវត្តភាពមួយ ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី។។ ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា រថយន្តថាមពលថ្មី សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីន និងការាបៀនត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដែលបានបង្ហាញសញ្ញាវិជ្ជមានមួយទៅកាន់ពិភពលោក ពោលគឺ ការអភិវឌ្ឍរួមគ្នានឹងជំរុញការស្តាសេដ្ឋកិច្ចឡើងវិញ។
ជាការឆ្លើយតប លោក Gustavo Petro បានថ្លែងថា ប្រទេសកូឡុំប៊ីរំពឹងទុកពីការពង្រឹងទំនាក់ទំនងជាមួយចិន។ ការរួមគ្នាកសាង << ខ្សែក្រវាត់ និងផ្លូវ >> បានលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនកូឡុំប៊ី ។ បច្ចុប្បន្ននេះ ទង្វើផ្តោតតែលើផលចំណេញរបស់ខ្លួននៃប្រទេសមួយចំនួន មិនមានអំណោយផលដល់សកលលោកនោះទេ ប្រទេសនានាគួរតែរួមសាមគ្គីគ្នាដើម្បីឆ្លើយតបវិញ។ ភាគីកូឡុំប៊ីមានឆន្ទៈសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីគាំពារសច្ចយុត្តិធម៌អន្តរជាតិ ក៏ដូចជាគាំពារផលប្រយោជន៍រួមរបស់ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ៕
វិទ្យុមិត្តភាពកម្ពុជាចិន