សិង្ហបុរី មើលឃើញការកើនឡើងនូវករណីកូវីដ១៩

Posted By: RoogRog Robot | 14-May-2025 15:31:01

2025-05-14 03:26pm

(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរី កំពុងតាមដានការកើនឡើងនូវជំងឺកូវីដ១៩ នាពេលថ្មីៗនេះ ទោះបីជាមានការសន្និដ្ឋានជាមុនថា នឹងមានរលកនៃការឆ្លងតាមរដូវកាល ក្នុងមួយឆ្នាំៗក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ ២០២៥។

កូវីដ១៩ បានកើនឡើងដល់ ១៤ ២០០ករណី ចន្លោះពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ដែលកើនឡើងពី ១១ ០០០ករណីក្នុងសប្តាហ៍មុន។

សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ របស់ក្រសួង​សុខាភិបាលសិង្ហបុរី (MOH) និង​ទីភ្នាក់ងារ​ជំងឺ​ឆ្លង (CDA) បានឱ្យដឹងថា ក្នុងរយៈពេលដូចគ្នា ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រចាំថ្ងៃ នៃអ្នកឆ្លងកូវីដ១៩ ជាមធ្យមបានកើនឡើងពី ១០២ ដល់ ១៣៣នាក់។

កូវីដ១៩ ប្រភេទ LF.7 និង NB.1.8 ត្រូវបានរកឃើញជាងពីរភាគបី នៃករណីឆ្លងជាបន្តបន្ទាប់ក្នុងប្រទេស។ វាជាជំងឺបំប្លែងពីកូវីដ១៩ JN.1 ដែលវ៉ាក់សាំងបច្ចុប្បន្ន ក៏មានប្រសិទ្ធិភាពទប់ស្កាត់បានដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...