មន្រ្ដីជាន់ខ្ពស់នៃក្រសួងទេសចរណ៍៖ ចាត់ទុកការចូលរួមរបស់វិស័យឯកជន គឺដើម្បីជរុញចលនាទេសចរណ៍ ចរន្តសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរនៅកម្ពុជា

Posted By: RoogRog Robot | 14-May-2025 08:23:04

2025-05-14 02:19pm

(ភ្នំពេញ)៖ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ គឺដើម្បីជរុញចលនាទេសចរណ៍ ឱ្យមានចរន្តសេដ្ឋកិច្ច កាន់តែល្អប្រសើរឡើងនៅប្រទេសកម្ពុជា។

ការលើកឡើងបែបនេះរបស់ លោក នី ផល្លី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសធ្វើជាតំណាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដំណើរកម្សាន្តក្នុងស្រុក តាមតំបន់សមុទ្រ រដូវកាលបៃតង របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ដោយមានការចូលរួមពី លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមគម និងក្រុមហ៊ុនជាសមាជិក។

ពិធីនេះដែរ មានគោលបំណងជួយលើកស្ទួយទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយតំបន់ទេសចរណ៍តាមតំបន់សមុទ្រ ក្នុងនោះក៏មានការចូលរួមគាំទ្រពី សហគមន៍ទេសចរណ៍កោះរ៉ុងផងដែរ។ តាមរយៈដំណើរកម្សាន្តក្នុងស្រុកផ្លូវការ បងប្អូនប្រជាពលរដ្ឋនឹងទទួលបាន តម្លៃសមរម្យ សេវាកម្មស្តង់ដារ និងទទួលបានភាពរីករាយជាមួយតំបន់ទេសចរណ៍នានាក្នុងស្រុក។

នាឱកាសនោះដែរ លោក នី ផល្លី បានលើកឡើងថា ក្រោយការដាក់ចេញនូវយុទ្ធនាការទេសចរណ៍រដូវកាលបៃតង របស់ក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងផុលផុស គឺដើម្បីជរុញនូវចលនាទេសចរណ៍ នៅក្នុងរដូវកាលបៃតងនេះ ដែលកន្លងមកបានប្រែក្លាយពីរដូវកាលភ្លៀង មកជារដូវកាលបៃតង ហើយបានសង្កេតឃើញថា មានការចូលរួមពី បណ្តាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះមានវិស័យឯកជន មានការចូលរួមផុលផុសជាងគេ។

លោករដ្ឋលេខាធិការបានបន្ដថា ជាការពិតណាស់ នៅក្នុងរដូវកាលបៃតងនេះដូចជា ការសម្រាក ដូចជានាពេលខាងមុខចរន្តនៃភ្ញៀវទេសចរណ៍ ជាពិសេសទេសចរណ៍ផ្ទៃក្នុង ចេញទៅដើរលេងកម្សាន្តទៅតាមគោលដៅទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកនេះ សង្កេតឃើញថា មានរៀបចំកញ្ចប់ទេសចរណ៍ ខ្សែទស្សនកិច្ចជាច្រើន ហើយចេញទៅជាមួយដំណើរកម្សាន្តជាមួយរថយន្តធំៗជាច្រើន ទៅតាមបណ្ដាលខេត្តផ្សេងៗជា ច្រើនផងដែរ។ ជាពិសេសទៅថ្ងៃខាងមុខ ក្រុមហ៊ុន យូនីក ហូលីដេ (Unique Holiday) នឹងរៀបចំកញ្ចប់ទេសចរណ៍ទៅតាមបណ្ដាកោះ ដូចជាទៅតាមគោលដៅផ្សេងៗ ហើយមានការ បញ្ជាក់ពីការចូលរួមរបស់ភ្ញៀវទេសចរណ៍ផងដែរ។ ដូច្នេះសង្ឃឹមថា នឹងមានចរន្តទេសចរណ៍ផ្ទៃក្នុងរបស់យើងកាន់តែច្រើននៅក្នុងរដូវកាលបៃតងនេះ។

លោករដ្ឋលេខាធិការ បានបន្ដទៀតថា សម្បទាទេសចរណ៍ នៅក្នុងវិស័យទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា និងនៅតាមគោលដៅផ្សេងៗទៀត គឺនៅមានភាពល្អប្រសើរការផ្ដល់សេវាកម្ម គឺនៅដដែល មានលក្ខណៈល្អដូចនៅក្នុងរដូវកាលក្ដៅដែរ។ ទោះជាយ៉ាងណាយើងសង្កេតឃើញថា នៅមានចរន្តភ្ញៀវទៅលេងកំសាន្តហើយការផ្ដល់សេវាកម្មក៏នៅតែល្អ គ្រាន់តែនៅក្នុងរដូវកាលនេះគឺមានការបញ្ចុះតម្លៃពិសេស ហើយការរៀបចំកញ្ចប់ទេសចរណ៍គឺមានតម្លៃសមរម្យផងដែរ។

បន្ថែមពីនេះ លោក នី ផល្លី បានបញ្ជាក់ថា សម្រាប់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរកម្សាន្តនៅក្នុងរដូវកាលបៃតងនេះ គឺជាបទពិសោធន៍មួយថ្មី បទពិសោធន៍មួយពិសេស ដែលអាចទទួលបានការកម្សាន្ដជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាលបៃតង ជាមួយនឹងកញ្ចប់តម្លៃ ការចំណាយតិចជាងមុន ហើយទទួលបាននូវបទពិសោធន៍ល្អមិនចាញ់នៅក្នុងរដូវកាលក្ដៅនោះទេ ហើយយើងអាចធ្វើដំណើរទៅផ្ទាល់ ឬ តាមក្រុមហ៊ុនទេសចរណ៍ ដែលគាត់បានរៀបចំនោះផងដែរ។

សូមបញ្ជាក់ផងដែរថា សមគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជាបានបើកដំណើរការការិយាល័យផ្តល់ពណ៌មាន និងកក់សំបុត្រទូក កក់រីសត នៅកំពង់ផែទេសចរណ៍ព្រះស៊ីហនុ ដើម្បីជួយសម្រួល និងផ្តល់ពណ៌មានជូនភ្ញៀវជាតិ និងអន្តរជាតិ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...