រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទស្សនកិច្ចក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd.

Posted By: RoogRog Robot | 14-May-2025 13:21:28

2025-05-14 01:15pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន បានអញ្ជើញទស្សនកិច្ចក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រុមហ៊ុន Phnom Penh Precast Plants Co.,Ltd. គឺជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយជាអ្នកផ្គត់ផ្គង់ឈានមុខគេនៃលូប្រអប់ឬលូជ្រុងបេតុង បំពង់លូមូលបេតុង ប្រឡាយបេតុង ជញ្ជាំងបេតុងទប់ដី សសរគ្រឹះបេតុងនិងបង្គោលភ្លើងអគ្គិសនី ព្រមទាំងបរិក្ខារវិស្វកម្មចាំបាច់នានា។ ក្រុមហ៊ុន ក៏មានការផ្តល់សេវាកម្មរចនា និងផ្គត់ផ្គង់ដំណោះស្រាយបច្ចេកទេសចំពោះរាល់ការបញ្ជូនអគ្គិសនី ការរៀបចំសំណង់អគារ ផ្លូវថ្នល់ និងសំណង់សិល្បការ្យគ្រប់ប្រភេទ ។

ការអញ្ជើញទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងស្វែងយល់អំពីគុណភាពនៃការផលិតសំណង់សិល្បការ្យរបស់វិស័យឯកជន ដើម្បីចូលរួមពង្រឹងគុណភាពក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសំណង់សិល្បការ្យជនបទ ឱ្យកាន់តែមានភាពរឹកមាំប្រើប្រាស់បានយូរអង្វែងជូនដល់ប្រជាពលរដ្ឋ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...