លោក ឆាយ ឫទ្ធិសែន ពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ

Posted By: RoogRog Robot | 14-May-2025 13:04:45

2025-05-14 01:02pm

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស អមដំណើរដោយអនុប្រធាន ក្រុមការងារ បានអញ្ជើញពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។

អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ មានវឌ្ឍនភាពការដ្ឋានប្រមាណ ៨៥% ហើយដែលនឹងត្រូវបញ្ចប់ក្នុងចុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីដាក់ឱ្យប្រើប្រាស់សម្រាប់ពិធីប្រជុំពង្រឹងការងារគណបក្ស និងជំនួបធំៗផងដែរ។

ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនោះ លោកប្រធានក៏បានណែនាំដល់អ្នកម៉ៅការសាងសង់ឱ្យត្រួតពិនិត្យបច្ចេកទេសសាងសង់ឱ្យបានត្រឹមត្រូវ និងត្រូវពន្លឿនការសាងសង់ឱ្យបានឆាប់រួចរាល់ដើម្បីប្រគល់ជូនគណបក្សស្រុកអាចបំពេញការងារបម្រើដល់ប្រយោជន៍គណបក្សប្រជាជនកម្ពុជា៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...