បណ្ឌិត តាន់ មុនីវណ្ណ៖ គ្មានអាជីវកម្មអ្វីមួយ កើតឡើងដោយការស្រមើស្រមៃទេ គឺកើតចេញពីបទពិសោធន៍ ការរៀនសូត្រ និងទ្រឹស្តី (Video inside)

Posted By: RoogRog Robot | 29-Mar-2024 16:48:32

2024-03-29 03:43pm

(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ បានលើកឡើងថា គ្មានអាជីវកម្មអ្វីមួយ ដែលកើតឡើងដោយការស្រមើស្រមៃនោះទេ គឺកើតឡើងចេញពីបទពិសោធន៍ ការរៀនសូត្រ និងទ្រឹស្តី បើសិនជាយើងម្នាក់ៗ ចេះយកទ្រីស្ដីនោះ មកវិភាគ និងអនុវត្ដឲ្យបានត្រឹមត្រូវ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត តាន់ មុនីវណ្ណ ធ្វើឡើងកិច្ចពិភាក្សា លើប្រធានបទ៖ <<ទំនាក់ទំនងរវាងទ្រឹស្តីនៃការធ្វើជំនួញ និងការអនុវត្ត>> ក្នុងកម្មវិធី FRESH BUSINESS។

បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ថា <<គ្មានអ្វីមួយដែលកើតឡើង ដោយការស្រមើស្រមៃទេ វាកើតឡើងពីបទពិសោធន៍ វាកើតឡើងចេញពីការរៀន វាកើតឡើងចេញពីទ្រីស្ដី [...] បើវិភាគឲ្យមែនទែន ទ្រីស្ដី នាំឲ្យជំនួញជោគជ័យ បើសិនជាយើង ចេះវិភាគអំពីទ្រីស្ដីនោះ បានត្រឹមត្រូវ​>>៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់បណ្ឌិត តាន់ មុនីវណ្ណ៖








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...