លោកបណ្ឌិត គិន ភា៖ ទស្សនកិច្ចរបស់ លោក វ៉ាង យី និងលោក ថងលុន ស៊ីសុលីត នៅកម្ពុជា បង្ហាញពីតួនាទីលេចធ្លោរបស់កម្ពុជាទាំងថ្នាក់ជាតិ និងអន្តរជាតិ (Video inside)

Posted By: RoogRog Robot | 29-Apr-2024 19:15:56

2024-04-29 06:13pm

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនមកកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសាកន្លងទៅ ចំពេលគ្នាជាមួយដំណើរទស្សនកិច្ចរបស់ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាប្រធានអាស៊ានប្ដូរវេននៅកម្ពុជា ត្រូវបានលោកបណ្ឌិត គិន ភា ចាត់ទុកថា ជាការបង្ហាញឲ្យឃើញពីតួនាទី និងភាពលេចធ្លោរបស់កម្ពុជាទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លោកបណ្ឌិតថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។

បន្ថែមពីភាពលេចធ្លោរបស់កម្ពុជា រាល់ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនីមួយៗ តែងតែភ្ជាប់មកនូវកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងជាច្រើនមកជាមួយផង ដែលនេះនាំឲ្យកម្ពុជាទទួលបាននូវផលចំណេញទាំងកិត្តិយសនៅលើឆាកអន្តរជាតិ និងផលចំណេញសេដ្ឋកិច្ចតាមរយៈកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការជាច្រើនដែលនាំមកជាមួយនូវថ្នាក់ដឹកនាំនៃប្រទេសទាំង២ ដែលមកទស្សនកិច្ចនៅកម្ពុជា នាពេលកន្លងទៅ។

ខាងក្រោមនេះគឺជាកិច្ចពិភាក្សារបស់ លោកបណ្ឌិត គិន ភា ដែលបានធ្វើឡើងក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍កន្លងទៅ៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...