អគ្គនាយក​ SME Bank: បទពិសោធន៍នៃបញ្ហាធំៗជាច្រើន​ ធ្វើឱ្យកម្ពុជា​មានភាពចាស់ទុំច្រើនក្នុងការដោះស្រាយបញ្ហា​ បើទោះបីជាសម្ពាធពន្ធពីសហរដ្ឋអាមេរិក (Video inside)

Posted By: RoogRog Robot | 18-May-2025 12:33:49

2025-05-18 12:28pm

(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា(SME Bank) បានលើកឡើងថា បទពិសោធន៍មួយចំនួនដូចជាការដក EBA របស់សហគមន៍អឺរ៉ុប ការមិនបន្ត GSP របស់អាមេរិក និងការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញថា កម្ពុជាហាក់មានភាពចាស់ទុំច្រើនក្នុងការដោះស្រាយបញ្ហា។

លោកជឿជាក់ថា នៅពេលដែលកើតមានបញ្ហាធំណាមួយ ដូចជាករណីដំឡើងពន្ធពីសហរដ្ឋអាមេរិកជាដើម​ នោះកម្ពុជានឹងមានភាពជឿជាក់ច្រើនក្នុងការដោះស្រាយបញ្ហាបាន ដោយគ្រាន់តែត្រូវការភាពអត់ធ្មត់ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយ​។

លោកបន្ថែមថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យ ម្ចាស់សហគ្រាស មានការព្រួយបារម្ភច្រើន ប៉ុន្តែមិនគួរព្រួយបារម្ភរហូតបាត់ម្ចាស់ការនោះទេ ដោយរដ្ឋាភិបាលបាននឹងកំពុងគិតគូរ​ និងដោះស្រាយហើយ។ លោកបានលើកឡើងថា ប្រសិនបើយើងប្រៀបធៀបស្ថានភាពបច្ចុប្បន្ននេះ ទៅនឹងស្ថានភាពកាលពីប៉ុន្មានឆ្នាំមុន ពេលដែលសហគមន៍អឺរ៉ុបដកEBA ប្រហែលជាយើងមិនសូវភ័យដូចកាលគេ ដកEBAទេ ដោយសារបច្ចុប្បន្នយើងបានត្រៀមខ្លួន ហើយជាមួយគ្នានេះ យើងក៏អាចមានឱកាសធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពធន់ និងមានល្បឿននៃការធ្វើពិពិធកម្មបានលឿន ដើម្បីទៅសម្រេចបានផែនការដែលបានគ្រោងទុក ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ។

លោក ជា សុភ័ក្ត លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS ​ពិភាក្សាលើប្រធានបទ៖ <<យន្តការ​ជំរុញឥណទាន​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ស្រុក ក្រោម​សម្ពាធពន្ធ​អាមេរិក>>។

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ជា សុភ័ក្ត៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...