រដ្ឋមន្ត្រី ហួត ហាក់៖ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ

Posted By: RoogRog Robot | 18-May-2025 08:27:21

2025-05-18 03:25pm

(ព្រះវិហារ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលទស្សនា និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ការចុះពិនិត្យដោយផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានការទទួលស្វាគមន៍ពី លោក សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបផងដែរ។ តំបន់នេះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលចម្រុះដោយបេតិភណ្ឌប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ ក្នុងការជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season)។

ជាពិសេស ឧទ្យាននេះជា ឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ក្នុងគោលបំណងធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...