មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម លើកទឹកចិត្ដដល់អាជ្ញាធរមូលដ្ឋាន ក្នុងស្រុកព្រះនេត្រព្រះ យកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ​ និងមានប្រសិទ្ធភាពខ្ពស់

Posted By: RoogRog Robot | 18-May-2025 16:07:11

2025-05-18 04:04pm

(បន្ទាយមានជ័យ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលវេទិកា​សាធារណៈ ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ដោយមានវត្តមានចូលរួមពីអនុប្រធាន​ និងសមាជិក-សមាជិកាក្រុមការងារ​សរុបចំនួន​១១៦នាក់។

កិច្ចប្រជុំនេះ ត្រូវបាន​រៀបចំឡើង ​ដើម្បីបន្តដោះស្រាយសំណូមពរ ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្តាឃុំទាំង៩​ នៃស្រុកព្រះនេត្រព្រះបានទទួល​ និងដោះស្រាយ​មួយចំនួនរួច​ នៅតាមវេទិកាសាធារណកម្រិតឃុំរួចរាល់​ កាលពី​ដើមខែឧសភាកន្លងទៅ។

លោកប្រធានក្រុមការងារ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារថ្នាក់ជាតិ មន្ទីរពាក់ព័ន្ធ​ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរ​មូលដ្ឋានដែលបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងស្មារតី​ទទួលខុសត្រូវខ្ពស់​។

ក្រោយពីដោះស្រាយសំណូមពរដែលទទួលបាន​ លោកបានផ្តាំផ្ញើ និងលើកទឹកចិត្តឱ្យក្រុមការងារ​ រដ្ឋបាលស្រុក​ និងអាជ្ញាធរមូលដ្ឋានទាំងអស់​ បន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណ:​ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ លើគ្រប់វិស័យ ឱ្យកាន់តែល្អប្រសើរ​ និងមានប្រសិទ្ធភាពខ្ពស់​ ដើម្បីទទួលបានការគាំទ្រកាន់តែរឹងមាំថែមទៀត ពីបងប្អូនប្រជាពលរដ្ឋ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...