នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ចូលរួមប្រជុំចំនួន៣ នៅទីក្រុងប្រ៊ូចសែល

Posted By: RoogRog Robot | 18-May-2025 10:30:26

2025-05-18 10:28am

(ប្រ៊ូចសែល, ប៊ែលហ្សិក)៖ ដោយបានការអនុញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី និងតបតាមការអញ្ជើញពីសំណាក់ ប្រធាន EU CBRN CoE, នាយឧត្តម

សេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម ក្នុងនាមជាមន្រ្តីបង្គោលជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ចូលរួមប្រជុំ និង ពិភាក្សាការងារ នៅវិមាន Egmont Palace នាទីក្រុងប្រ៊ូចសែល ប្រទេសប៊ែលហ្សិក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះត្រូវបានរៀបចំជា ៣ របៀបវារៈ៖

១៖ កិច្ចប្រជុំ រវាងមន្ត្រីបង្គោលជាតិនៃបណ្តាប្រទេសតំបន់ ASEAN និងបណ្តាប្រទេសតំបន់ មជ្ឈឹមបូព៌ា រួមជាមួយមន្រ្តីពាក់ព័ន្ធសំខាន់ៗ របស់ EU CBRN CoE.

២៖ កិច្ចប្រជុំទី២ នេះ ជាកិច្ចប្រជុំគោលដោយផ្តោតសំខាន់លើ៖

- បូកសរុបការងាររយៈពេលកន្លងមករបស់ EU CBRN CoE ក្នុងការសហការអនុវត្តគម្រោងរយៈពេល ១៥ ឆ្នាំ ជាមួយបណ្តាប្រទេសជាដៃគូរទាំង ៨ តំបន់( ចំនួន ៦៣ ប្រទេស) លើពិភពលោក។ - ពិភាក្សាផែនការ និងទិសទៅអនុវត្តបន្តនូវបណ្តាគម្រោងនាពេលខាងមុខ។ - ធ្វើពិធីគម្រប់ខួប ១៥ ឆ្នាំ នៃការអនុវត្តគម្រោងទាំងឡាយរបស់ EU CBRN CoE នៅក្នុងបណ្តាតំបន់ទាំង ៨ លើសកលលោក។

៣៖ កិច្ចប្រជុំ រវាងបណ្តាប្រទេសនៃតំបន់ ASEAN ជាមួយមន្រ្តីពាក់ព័ន្ធរបស់ EU CBRN CoE ក្នុងការអនុវត្តគម្រោងថ្មី លេខ ៩៨ (ចាប់ពីឆ្នាំ ២០២៥ - ២០២៧) ។

ចំពោៈកិច្ចប្រជុំទាំងអស់នេះ ត្រូវបានចូលរួមដោយមន្រ្តីសំខាន់ៗ ពាក់ព័ន្ធ ដែលមានចំនួនប្រមាណ ១៥០ នាក់ មកពី៖

- តំណាងបណ្តាប្រទេសជាដៃគូររបស់សហភាពអុឺរ៉ុប ក្នុងគំរោង EU CBRN CoE ទាំង ៨ តំបន់( ៦៣ ប្រទេស) លើពិភពលោក

- បណ្តាមន្រ្តីសំខាន់ៗពាក់ព័ន្ធ របស់បណ្តាស្ថាប័ននៃ អង្គការសហប្រជាជាតិ , សហភាពអុឺរ៉ុប ផ្នែក EU CBRN CoE និង បណ្តាអ្នកជំនាញ អ្នកវិទ្យាសាស្រ្ត ជាច្រើនរូប មកពីបណ្តាស្ថាប័នឯកជនជាច្រើនផងដែរ។

កិច្ចប្រជុំលើកនេះ ត្រូវបានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបាននូវភាពស្និទ្ធស្នាលបំផុត៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...