ធនាគាររបស់រដ្ឋ SME Bank នឹងបន្តបង្កើតផលិតផលមមួយចំនួនទៀត ដើម្បីជួយដល់ SME (Video inside)

Posted By: RoogRog Robot | 18-May-2025 12:55:46

2025-05-18 12:49pm

(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank បានថ្លែងឲ្យដឹងថា ធនាគារ SME Bank នឹងបន្តបង្កើតផលិតផលមមួយចំនួនទៀត ដើម្បីជួយដល់ SME ដើម្បីទទួលបានហិរញ្ញប្បទាន ទៅប្រកបអាជីវកម្មឲ្យកាន់តែល្អប្រសើរទ្ឡើង។

ការលើកឡើងរបស់លោក ជា សុភ័ក្ត ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ <<យន្តការ ជំរុញឥណទាន គាំទ្រ ដល់ អាជីវកម្ម ក្នុង ស្រុក ក្រោម សម្ពាធពន្ធ អាមេរិក>>។

លោក ជា សុភ័ក្ត បានថ្លែងថា <>។

លោកបា នបន្ដថា ក្នុងនោះ SME Bank ក៏បានគិតគូរដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការនាំចេញ ដោយបានកំពុងគិតគូរ ក្នុងការបង្កើតផលិតផលមួយទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់ SME ដែលមានលទ្ធភាពក្នុងការនាំចេញ បាននាំចេញ ដោយមានការគាំទ្រពី SME Bank។

លោកបានបន្ថែមថា ក្នុងនោះ SME Bank ក៏គិតគូរថែមមួយកម្រិតទៀត ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលខ្វះខាតទុនក្នុងការប្រើប្រាស់ ខ្វះទ្រព្យមកបញ្ចាំ ប៉ុន្ដែក៏អាចមកយកឥណទានពីធនាគារ SME បានដែរ៕

សូមស្តាប់ការលើកឡើងរបស់លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...