ទេសរដ្ឋមន្រ្តី ថោង ខុន ដឹកនាំប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែឧសភា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តបន្ត

Posted By: RoogRog Robot | 18-May-2025 14:15:13

2025-05-18 02:11pm

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោក ប្រចាំខែឧសភា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តបន្ត សំដៅធ្វើយ៉ាងណា ក្តាប់ឱ្យជាប់នូវ សភាពការណ៍ កើតឡើងនៅមូលដ្ឋាន និងរិះរកគ្រប់មធ្យោបាយរួមចំណែក ជួយដល់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកអនុប្រធានទី១ អនុប្រធានទី២ អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងមានអនុប្រធានគណបក្សស្រុក, ប្រធានគណបក្សឃុំទាំង០៨, ក្រុមការងារថ្នាក់ស្រុក-ថ្នាក់ឃុំជាច្រើរូបទៀតផងដែរ។

នាឱកាសនោះបន្ទាប់ពីបានស្តាប់នូវរបាយការណ៍ទាំងស្រុងរបស់លោកអភិបាលស្រុកតាំងគោករួច, លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យអង្គប្រជុំចូលរួមពិភាក្សាឱ្យបានទៀងទាត់ និងរួមគ្នារិះរកគ្រប់មធ្យោបាយ រួមគ្នាជួយអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យបានកាន់តែរីកចម្រើន ឱ្យសក្តិសមទៅនឹងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនជាច្រើនអាណត្តិកន្លងមកនេះ។

បន្ថែមពីនេះលោកបណ្ឌិត ថោង ខុន ក៏បានឱ្យរដ្ឋបាលស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន, ការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាជន និងការផ្តល់នូវ យុត្តិធម៌សង្គម ពិសេសការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងរួមគ្នាជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធតូចៗនៅមូលដ្ឋានផងដែរ។

លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យរដ្ឋបាលស្រុក យកចិត្តទុកដាក់លើផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ ជាក់ស្តែងស្រុកតាំងគោកសំបូរផលិតផលដំឡូង និងស្វាយចន្ទី និងដំណាំគួបផ្សំមួយចំនួនទៀត ដូចនេះត្រូវយកចិត្តទុកដា ក់លើតម្លៃផលិតផលទាំងនោះពេលដែលពលរដ្ឋធ្វើបានហើយ កុំឱ្យឈ្មួញក្រឡុកតម្លៃតាមចិត្ត ធ្វើយ៉ាងណារក្សាតម្លៃឱ្យនៅល្អដើម្បីឱ្យពលរដ្ឋអាចទទួលបានផលចំនេញ ពីផលដំណាំរបស់គាត់។ ខិតខំជម្រុញការធ្វើបណ្ណមូលនិធិសមធម៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រពន្ធនៅក្នុងមូលដ្ឋានស្រុកឱ្យបានច្រើនតាមដែលអាចធ្វើបាន និងត្រូវរាយការណ៍បន្តទៅថ្នាក់លើក្នុងករណីជួបបញ្ហា មិនអាចដោះស្រាយបាន។

ចំពោះការងារគណបក្សវិញ លោកបណ្ឌិត ថោង ខុន ក៏បានជំរុញមន្រ្តីបក្ស សមាជិកបក្ស និងប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៥ ឱ្យបានគ្រប់ៗគ្នា ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ (នៅសល់ ០៨ថ្ងៃទៀត)។ ខិតខំកសាង និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិត្រូវខិតខំកសាង សមាជិកបក្សឱ្យបាន ៨០% ត្រឹមឆ្នាំ២០២៥នេះ ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានផែនការបញ្ចូលសមាជិកបក្សថ្មីប្រចាំខែ ខណៈដែលមកដល់ពេលនេះគ្រប់ភូមិទាំងអស់បានកសាងសមាជិកបក្សបាន៧៥% អស់ហើយ។

លោកបណ្ឌិត ក៏បានណែនាំឱ្យបន្តពង្រឹងអង្គការចាត់តាំងយុវជនបក្ស ពិសេសសកម្មជនយុវជនគណបក្ស​ និងបណ្តាអង្គការមហាជន ទាំងរចនាសម្ព័ន្ធចាត់តាំង របៀបរបបការងារ និងការបណ្តុះបណ្តាលពង្រឹង សមត្ថភាពយុវជន ដែលជាអ្នកបន្តវេន, មន្រ្តីគ្រប់ថ្នាក់គ្រប់ផ្នែកត្រូវបន្តខិតខំធ្វើអំពើល្អ និងលប់បំបាត់នូវអំពើអសកម្មនានា, បន្តចុះជាប់នៅមូលដ្ឋានឃុំ ភូមិ ក្រុម ខ្នងផ្ទះ គ្រួសារបក្ស និងសមាជិកបក្ស ដើម្បីសួរសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល និងពិនិត្យដោះស្រាយសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ និងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋានផងដែរ៕


































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...