យុវជន២នាក់ ជ្រកភ្លៀងក្នុងខ្ទមស្រែ ត្រូវរន្ទះបាញ់ស្លាប់

Posted By: RoogRog Robot | 13-May-2025 07:44:57

2025-05-13 02:36pm

(បន្ទាយមានជ័យ)៖ យុវជន២នាក់ បានជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរយកមកលក់ ដើម្បីយកលុយចញ្ចឹមគ្រួសារ ស្របពេលមានភ្លៀងធ្លាក់ចូលទៅជ្រកភ្លៀងក្នុងខ្ទមស្រែជិតផ្លូវជាតិ ត្រូវរន្ទះស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធម្ម។

ហេតុការណ៍នោះ កើតឡើងនៅវេលាម៉ោង ៤រសៀល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវជាតិ លេខ៥៦អា ភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាមស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ខាងត្បូងការ៉ាសសាំងប្រហែល ២០ម៉ែត្រ។

តាមការបំភ្លឺរបស់ឈ្មោះ អឿន សុផាន់ណា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបានទៅជាមួយជនរងគ្រោះដាក់កណ្ដុរដែរ ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៣រសៀល មានមនុស្សប្រុស២នាក់បាន ជិះម៉ូតូទៅដាក់អន្ទាក់កណ្តុរក្នុងស្រែ១កន្លែង ស្របពេលនោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងអមទៅដោយផ្គររន្ទះ យុវជនទាំង២នោះបានចូលឈប់ជ្រកភ្លៀងនៅក្រោមខ្ទមក្បែរ ផ្លូវជាតិមួយកន្លែង ស្រាប់តែលឺសូរន្ទះបាញ់បណ្តាលឲ្យយុវជនទាំង២នាក់ស្លាប់តែម្ដង។

ខ្លួនក៏បានរាយការណ៍ទៅសមត្ថកិច្ចសមត្ថកិច្ចជំនាញ និងមន្ត្រីមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញមនុស្សស្លាប់២នាក់ពិតប្រាកដ។ ពេលសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចសន្មត់ថា យុវជនទាំងពីរនេះត្រូវស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដ ពុំមានករណីឃាតកម្មឡើយ។

ជនរងគ្រោះទាំង ២នាក់មានឈ្មោះ៖ ១. ឈ្មោះ អ៉ឹម វណ្ណា អាយុ៣៨ឆ្នាំ និង២. អ៉ឹម វ៉ាន់ឈី អាយុ ៣៥ឆ្នាំ។ ទាំង២នាក់ រស់នៅភូមិកំណប់ជាមួយគ្នា ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយពីអាជ្ញាធរ និងសមត្ថកិច្ចបានពិនិត្យរួចរាល់ស្រាវជ្រាវរកសាច់ញាតិហើយ បានប្រគល់សពទាំង២នាក់ ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជនរងគ្រោះទាំងពីរនាក់តែម្ដង៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...