(ប៉េកាំង)៖ ក្នុងឱកាសខួប១០ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការនូវវេទិកាចិន-អាមេរិកឡាទីន ដើម្បីសិក្សាស្វែងយល់ ឱ្យបានគ្រប់ជ្រុងជ្រោយនូវការយល់ដឹង និងចំណាប់អារម្មណ៍របស់ អ្នកផ្តល់ទទួលបទសម្ភាសន៍អាមេរិកឡាទីន ចំពោះភាពជាអ្នកដឹកនាំរបស់ប្រមុខរដ្ឋចិន ទស្សនៈនិងសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិន សមិទ្ធផលជាក់ស្តែង នៃការកសាង"សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ" ឥទ្ធិពលរបស់ចិននៅអាមេរិកឡាទីន ដើម្បីវាយតម្លៃជាប្រព័ន្ធ អំពីការយល់ឃើញរបស់ប្រជាជន ចំពោះទំនាក់ទំនងចិន និងអាមេរិកឡាទីន បណ្តាញទូរទស្សន៍ CGTNនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសាកលវិទ្យាល័យ San Martín de Porres របស់ប្រទេសប៉េរូ មជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ និងសេដ្ឋកិច្ចចិន-អាមេរិកឡាទីន និងសាកលវិទ្យាល័យ Santiago របស់ប្រទេសស៊ីលី ដើម្បីធ្វើការស្ទង់មតិចំនួនអ្នកផ្តល់បទសម្ភាសន៍ចំនួន ២៥០០ នាក់មកពីប្រទេសអាមេរិកឡាទីនចំនួន១០។
អ្នកផ្តល់បទសម្ភាសន៍៥២,៧ភាគរយសម្គាល់ឃើញថា ប្រមុខរដ្ឋចិនប្រកបដោយភាពជាអ្នកដឹកនាំជាង ឯអ្នកផ្តល់បទសម្ភាសន៍ ១៥,៦ភាគរយសម្គាល់ឃើញថា ប្រមុខរដ្ឋអាមេរិក ប្រកបដោយភាពជាអ្នកដឹកនាំជាង។ អ្នកផ្តល់បទសម្ភាសន៍ ៩៤,៨ភាគរយសម្គាល់ឃើញថា ប្រទេសចិនគឺជាប្រទេសជោគជ័យ។ អ្នកផ្តល់បទសម្ភាសន៍ ៨១,៨ភាគរយសម្គាល់ឃើញថា ទំនាក់ទំនងចិន-អាមេរិកឡាទីនបច្ចុប្បន្នកំពុងរក្សានិន្នការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ អ្នកផ្តល់បទសម្ភាសន៍៨០,៤ភាគរយ បានវាយតម្លៃជាវិជ្ជមានចំពោះឥទ្ធិពលនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសនៅអាមេរិកឡាទីន៕
វិទ្យុមិត្តភាពកម្ពុជាចិន