មិនឱ្យ «ចិត្តរបស់ម៉ែ» ខកបំណង, រឿងរ៉ាវរបស់លោក Xi Jinping និងអ្នកម្តាយរបស់លោក

Posted By: RoogRog Robot | 12-May-2025 16:31:13

2025-05-12 04:25pm

(ប៉េកាំង)៖ អំបោះក្នុងដៃអ្នកម្តាយ ដេរខោអាវឱ្យកូនស្លៀកពាក់ធ្វើដំណើរទៅឆ្ងាយ។ នាខែមករា ឆ្នាំ១៩៦៩ លោក Xi Jinping ដែលកាលនោះអាយុមិនដល់ ១៦ ឆ្នាំបានដឹកស្ពាយវ៉ាលី ចេញពីផ្ទះធ្វើដំណើរទៅកាន់ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយ ដាច់ស្រាយនៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារក្នុងភូមិរយៈពេល៧ឆ្នាំ។ ម្តាយរបស់លោក Xi Jinping ឈ្មោះ Qi Xin បានដេរកាបូបម្ជុលជូនកូនប្រុស ដោយបានប៉ាក់អក្សរពណ៌ក្រហមចំនួនបី៖ ចិត្តរបស់ម៉ែ។ កាបូបបាក់ធំដូចបាតដៃនេះ បង្ហាញពីការភ្ជាប់ចិត្តរវាងម្តាយ និងកូន។

​ឳពុក និងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។ ពេលកុមារភាព Qi Xin នាំ Xi Jinping ទៅទិញសៀវភៅ តាមបណ្ណាគារដែលនិយាយអំពីរឿង Yue Fei បន្ទាប់ពីទិញសៀវភៅ ហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ <<បម្រើប្រទេសជាតិ ដោយភក្តីភាព>> និង <<ម្តាយ Yue Fei សាក់ពាក្យ” ។លោកXi Jinping ធ្លាប់រំលឹកថា៖ “កាលនោះខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំក៏ប្រាប់ថា ពិតជាឈឺខ្លាំងមែន តែចងចាំក្នុងចិត្តហើយ។ ខ្ញុំចងចាំពាក្យ បម្រើប្រទេសជាតិ ដោយភក្តីភាព តាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន ដែលបានក្លាយជាគោលដៅដែលខ្ញុំតស៊ូរហូតផងដែរ។ ”

បន្ទាប់ពីចូលធ្វើការជាអ្នកដឹកនាំតាមខេត្តនិងតំបន់ លោកXi Jinping និងម្តាយកម្រមានពេលទំនេជួបជុំគ្នា។ Qi Xin តែងផ្ញើរសំបុត្រមក ដើម្បីផ្តាំផ្ញើរថាធ្វើការងារគួរ ទាមទារខ្លួនឯង យ៉ាងតឹងរ៉ឹង។ Qi Xin បានប្រាប់ Xi Jinping ថា៖<<ឱ្យដរាបណាអ្នកធ្វើការងារឱ្យបានល្អ វាគឺជាភាពកត្តញូធំបំផុត ចំពោះឪពុកម្តាយ>>។

ទឹកចិត្តកតញ្ញូរបស់កូនៗបីដូចដើមស្មៅដ៏តូចស្តើច ម្តេចនឹងអាចសងគុណរបស់អ្នកម្តាយដែលចែងចាំងដូចពន្លឺព្រះអាទិត្យ។ ក្តីស្រឡាញ់របស់អ្នកម្តាយ បានពូនជ្រំឥរិយាបថក្រុមគ្រួសារ។ បានធំធាត់ឡើងក្នុងគ្រួសារមានឥរិយាបថល្អ និងបានធ្វើការជាមួយប្រជាជន លោក Xi Jinping អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនបានបម្រើការងារ តាមចិត្តទំនួលខុសត្រូវដែល <<ខំប្រឹងពេញទំហឹងតាមចិត្តហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង>> បានតម្កល់ទុកប្រជាជនក្នុងឋានៈខ្ពស់បំផុតក្នុងដួងចិត្ត លោកបាននិងកំពុងដឹកនាំប្រជាជនចិនចំនួនលើសពី ១៤រយលាននាក់ឆ្ពោះទៅកាន់អនាគតដ៏កាន់តែល្អបវរ៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...