រដ្ឋមន្ត្រីក្រសួងវប្បធម៌ បិទវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំ២០២៤- ២០២៥ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំ២០២៥- ២០២៦

Posted By: RoogRog Robot | 13-May-2025 14:21:58

2025-05-13 02:16pm

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥

បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤- ២០២៥ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៥- ២០២៦។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចែកជូនបណ្ណសរសើរចំពោះគ្រូជំនាញដូនតាចំនួន៥រូប និងវិញ្ញាបនបត្រជូនដល់សិស្សដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៤-២០២៥ ចំនួន៦២រូប ។

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី នាយករដ្ឋមន្រ្តី សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

ដើម្បីចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាអនុលោមតាមគោលនយោបាយជាតិវិស័យវប្បធម៌ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្តល់អាទិភាពជាចម្បងក្នុងការអភិរក្ស ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ជាតិ ឲ្យសិ្ថតស្ថេរគង់វង្ស ដើម្បីពង្រឹងអត្តសញ្ញាណនិងកិត្យានុភាពជាតិ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របពេលលើកតម្កើនសុខុមាលភាព ជីវភាព និងបង្កើនចំនួនអ្នកបន្តវេនមរតកវប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាក់ឲ្យដំណើរជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៨ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។ សិស្សចំនួន ១១១នាក់ ទទួលបានលទ្ធផលសិក្សាដោយជោគជ័យក្រោយពីការចុះវាយតម្លៃយ៉ាងល្អិតល្អន់របស់លេខាធិការដ្ឋានជំនាញវិជ្ជាជីវៈដូនតា ទៅតាមទីតាំងបណ្តុះបណ្តាលនីមួយៗ។

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំបើកដំណើរការថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនវគ្គ២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ចំនួន២០ថ្នាក់៕









https://image.freshnewsasia.com/2021/id-132/fn-2025-05-13-14-16-08-1.JPG


https://image.freshnewsasia.com/2021/id-132/fn-2025-05-13-14-16-09-3.JPGhttps://image.freshnewsasia.com/2021/id-132/fn-2025-05-13-14-16-09-4.JPG








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...