អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកលើសពី ៥០% សម្គាល់ឃើញថា ពួកគេទទួលបានផលប្រយោជន៍កាន់តែច្រើនជាង ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន

Posted By: RoogRog Robot | 12-May-2025 16:58:23

2025-05-12 04:56pm

(ប៉េកាំង)៖ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិត ៣១០០៤ នាក់នៃប្រទសចំនួន ៤១ ជុំវិញពិភពលោក ។ តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៥១,៨ % បានសម្គាល់ថា ទទួលបានផលប្រយោជន៍កាន់តែច្រើន ក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍នៃអឺរ៉ុប ៤៨,១ % បានសម្គាល់ថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក មិនគួរឱ្យទុកចិត្តបាន។

អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៦២,៩ % បានរិះគន់គោលនយោបាយជាតិ និងអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ នៃប្រទេសដទៃទៀត។ លើសពីនេះទៀត អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៧៥,៥ % បានសម្គាល់ថា ការគំរាមកំហែងផ្នែកសេដ្ឋកិច្ចបានក្លាយជា "ស្តង់ដារ" នៃ "អាមេរិកជាអាទិភាព ។ អ្នកផ្តល់បទសម្ភាសន៍ ៤៧,៦ % បានរិះគន់ចំពោះសហរដ្ឋអាមេរិកដែលប្រើបញ្ហាពន្ធគយដើម្បីពន្លឿន "ការផ្តាច់ទំនាក់ទំនង និងផ្តាច់ខ្សែសង្វាក់" និងបានប៉ះពាល់ដល់សដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងការស្ទង់មតិអំពីការប្រៀបធៀប ចំពោះឥទ្ធិពលអន្តរជាតិរបស់ចិន និងសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍ ជុំវិញពិភពលោក ៥១,៨ % បានសម្គាល់ថា ពួកគេទទួលបាន ផលប្រយោជន៍កាន់តែច្រើន ក្នុងការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសចិន ខណៈដែលមានតែ ១៩,៤ % ប៉ុណ្ណោះសម្គាល់ថា ទទួលបានផលប្រយោជន៍ កាន់តែច្រើន ក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៣៥,៨ %ផ្សេងទៀតរំពឹងទុកថា ធ្វើកិច្ចសហការជាមួយប្រទេសចិន ខណៈពេលដែលមានចំនួន ២៧,៤% ជ្រើសរើសសហរដ្ឋអាមេរិក។

អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៣៥,៧ % បានសម្គាល់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្ម ដើម្បីរ៉ាប់រងទំនួលខុសត្រូវ របស់ប្រទេសធំលើពិភពលោក ខណៈដែលមានចំនួន ២៦,៧% ជ្រើសរើសសហរដ្ឋអាមេរិក៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...