ឧត្តមសេនីយ៍ត្រី អ៊ុក ហឿនពណ្ណារាយ នាយករងនាយកដ្ឋានអភិវឌ្ឈន៍ ក្រសួងការពារជាតិ ត្រូវជនអនាមិកលួច Facebook យកទៅគ្រប់គ្រង ហើយឆាតទៅខ្ចីលុយអ្នកដទៃ

Posted By: RoogRog Robot | 18-Apr-2024 10:52:55

2024-04-18 09:48am

(កំពង់ស្ពឺ)៖ លោកស្រីឧត្តមសេនីយ៍ត្រី អ៊ុក ហឿនពណ្ណារាយ នាយករងនាយកដ្ឋានអភិវឌ្ឈន៍ ត្រូវបានជនអនាមិកលួចយកគណនី Facebook ទៅគ្រប់គ្រង ហើយឆាតទៅឆបោកលុយរបស់អ្នកដទៃ ដែលសកម្មភាពខ្ចីលុយក្នុងចេទនាបោកប្រាស់នេះមិនជាប់ពាក់ព័ន្ធជាមួយលោកស្រីនោះឡើយ។

លោកស្រីឧត្តមសេនីយ៍ត្រី អ៊ុក ហឿនពណ្ណារាយ ដែលត្រូវចោរបច្ចេកវិទ្យា លួច Facebook ឈ្មោះ Ouk Hoeun Ponnreay បានអះអាងថា លោកស្រីបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

លោកស្រីបានបញ្ជាក់ថា ក្នុងករណីនេះគណនី Facebook ខាងលើឆាតទៅខ្ចីលុយអ្នកដទៃ ឬប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ គឺមិនជាប់ពាក់ព័ន្ធជាមួយលោកស្រីនោះឡើយ៕








News Source: freshnewsasia.com
LATEST NEWS
ភាពចម្រូងចម្រាសព្រែកជីកហ្វូណន
MORE NEWS CLICK HERE...