លោក ហ្សេលេនស្គី ប្រាប់សហរដ្ឋអាមេរិក៖ យើងត្រូវការពន្លឿនការបញ្ជូនអាវុធ ទៅឱ្យទាហានជួរមុខ

Posted By: RoogRog Robot | 01-May-2024 10:25:53

2024-05-01 09:20am

(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា អ៊ុយក្រែនត្រូវការឱ្យមានការបង្កើនល្បឿន ក្នុងការចែកចាយអាវុធពីដៃគូរបស់ខ្លួន ដើម្បីបញ្ជូនទៅឱ្យកងទ័ពដែលកំពុងប្រឈមនឹងការវាយរុញច្រានពីសំណាក់កងទ័ពរុស្ស៉ី នៅតាមតំបន់ជួរមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ថា <<យើងត្រូវការការបង្កើនល្បឿនក្នុងការផ្គត់ផ្គង់អាវុធ ដើម្បីបង្កើនសមត្ថភាពរបស់ទាហានរបស់យើង>>។ ដោយលើកឡើងចំៗទៅលើការចែកចាយអាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការធ្លាក់ចុះនៃការផ្គត់ផ្គង់រយៈពេល ៦ខែ ថាមានសារៈសំខាន់សម្រាប់កែតម្រូវស្ថានភាព នៅតំបន់ជួរមុខប្រវែង ១,០០០គីឡូម៉ែត្រ លោក ហ្សេលេនស្គី បន្ថែមថា <<យើងកំពុងពឹងផ្អែកយ៉ាងខ្លាំងលើការបញ្ជូនអាវុធមកពីសហរដ្ឋអាមេរិក។ ការផ្គត់ផ្គង់ទាំងនេះ ត្រូវតែធ្វើឱ្យរំខានដល់អារម្មណ៍របស់រុស្ស៉ី ធ្វើឱ្យពួកគេភ័យខ្លាចក្នុងការឈរជើងនៅគ្រប់ទឹកដីដែលពួកគេកំពុងកាន់កាប់ និងពង្រឹងស្មារតីនៃកងកម្លាំងរបស់យើង>>។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក ហ្សេលេនស្គី នាពេលនេះធ្វើឡើងចំពេលមានការទទួលស្គាល់ពីមេបញ្ជាការកំពូលថា កងកម្លាំងអ៊ុយក្រែន បានដកថយចេញពីភូមិមួយចំនួន នៅក្នុងផ្នែកខ្លះនៃសមរភូមិជួរមុខ។ សហរដ្ឋអាមេរិកឯណោះវិញនិយាយថា ការផ្គត់ផ្គង់អាវុធ គឺជិតដល់វេនសម្រាប់ផ្តល់ឱ្យអ៊ុយក្រែនហើយ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...