ស្លាប់ ៦នាក់ និង ២៤នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចកប៉ាល់នៅច្រកសមុទ្របាលី ប្រទេសឥណ្ឌូណេស៊ី

Posted By: RoogRog Robot | 03-Jul-2025 13:22:22

2025-07-03 08:18pm

(ហ្សាកាតា)៖ មនុស្សចំនួន ៦នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង២៤នាក់ទៀតនៅបន្តបាត់ខ្លួន ខណៈដែល ៣៥នាក់ផ្សេងទៀតបានរួចជីវិត បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅក្នុងច្រកសមុទ្របាលី (Bali Strait) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Gusti Ayu Ketut Wijayanti អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះនៅកោះបាលី និងរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Xinhua។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារតែពេលយប់ ហើយនឹងបន្តឡើងវិញនៅថ្ងៃសុក្រ។ ជនរងគ្រោះទាំងអស់ដែលត្រូវបានរកឃើញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងតំបន់ Jembrana នៃកោះបាលី។

គួរបញ្ជាក់ថា ឧបទ្ទវហេតុផ្លូវទឹកតែងតែកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះដ៏ធំមួយ ដោយសារតែបញ្ហាសុវត្ថិភាព និងការផ្ទុកលើសចំណុះ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...