អបអរសាទរបងប្អូនពលករខ្មែរ ៧នាក់ ដែលជាអ្នកខេត្តកំពង់ចាមទើបមកពីប្រទេសថៃ ទទួលបានការងារធ្វើភ្លាមៗ

Posted By: RoogRog Robot | 03-Jul-2025 18:47:17

2025-07-03 06:39pm

(ខេត្តកំពង់ចាម)៖ អបអរសាទរបងប្អូនពលករខ្មែរ ដែលជាអ្នកខេត្តកំពង់ចាមទើបត្រឡប់ពីប្រទេសថៃចំនួន ៧នាក់ ទទួលបានការងារធ្វើភ្លាមៗ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងចំណោមបងប្អូនពលករខ្មែរទាំង៧នាក់នេះ មានបងប្អូនពលករចំនួន៣នាក់ បានចូលធ្វើការក្នុងរោងចក្រ ស្គូន ស៊ូ មេនូហ្វេកឈ័រ ឯ.ក នៅខេត្តកំពង់ចាម និងចំនួន៤នាក់ទៀត ទទួលបានការងារនៅរោងចក្រ មេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង។

ជាមួយគ្នានេះ ក្រសួងការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...