(ប៉េកាំង)៖ ព្រឹកថ្ងៃទី ៣ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីការរៀបចំព្រឹតិ្តការណ៍តាំងពិព័រណ៍ ការចាក់ផ្សាយកម្មវិធីសិល្បៈល្អៗ និងព្រឹតិ្តការណ៍សម្តែងសិល្បៈ ទាក់ទងនឹងប្រធានបទស្តីពីខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ។
លោក Wang Xiaozhen អគ្គនាយករងនៃអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អនុលោមតាមការរៀបចំចាត់ចែងជាឯកភាពរបស់មជ្ឈិមបក្ស អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្កើតក្រុមការងារឆ្នើម ដើម្បីត្រៀមរៀបចំយ៉ាងម៉ត់ចត់និងមានស្តង់ដារខ្ពស់ នូវការងារផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពរំលឹកខួប ដែលរៀបចំដោយមជ្ឈិមបក្ស។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាន់ខ្ជាប់ ការតម្កល់ទុកប្រជាជនជាស្នូលជា ទិសដៅសម្រាប់ផលិតវណ្ណកម្មសិល្បៈ គ្រោងផែនការផលិតភាពយន្តឯកសារ យន្តនិងកម្មវិធីសិល្បៈមួយចំនួន ដោយផ្តោតសំខាន់ទៅលើប្រធានបទស្តីពីខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ហើយនឹងប្រើប្រាស់វេទិកាទាំងអស់ និងពហុភាសា ដើម្បីផ្សព្វផ្សាយពីអត្ថន័យដ៏មហិមានៃថ្ងៃជ័យជម្នះ ក្នុងន័យបង្ហាញគ្រប់ជ្រុងជ្រោយនូវការរួមចំណែកដ៏សំខាន់ របស់ប្រជាជនចិនក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ក៏ដូចជាបង្កបរិយាកាសសាធារណមតិដ៏វិជ្ជមាន សម្រាប់រំលឹកពីខួបទី៨០នៃថ្ងៃជ័យជម្នះផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន