ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការចរចាបញ្ហាពន្ធគយរវាងកម្ពុជា និងអាមេរិកលើកចុងក្រោយ នៅថ្ងៃស្អែក សង្ឃឹមទទួលបានលទ្ធផលល្អ

Posted By: RoogRog Robot | 03-Jul-2025 16:04:09

2025-07-03 04:01pm

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងឲ្យដឹងថា ស្អែកនេះកម្ពុជារំពឹងថា នឹងទទួលបានលទ្ធផលល្អ ក្នុងការចរចាបញ្ហាពន្ធគយរវាងកម្ពុជា និងអាមេរិក បន្ទាប់ពីមានការជួបចរចា និងពិភាក្សាគ្នា អស់រយៈពេលជាច្រើនលើមកហើយ។

លោកថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នា២០២៥ស្អែកនេះ កម្ពុជានឹងជួបប្រជុំជាមួយភាគីសហរដ្ឋអាមេរិក តាមរយៈ Zoom ជាថ្មី ដើម្បីចរចាលទ្ធផលពន្ធគយជាលើកចុងក្រោយ ក្រោមការរំពឹងទុកថា នឹងទទួលបានលទ្ធផលល្អប្រសើរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាឱកាសចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា កន្លងមកកម្ពុជា-សហរដ្ឋអាមេរិក បានជួបចរចាផ្ទាល់ចំនួន២ជុំ ដោយលើកទី១ បានជួបចរចាគ្នា ផ្ទាល់ ក្នុងអំឡុងខែមេសា ថ្ងៃទី១៣-១៤, ចំណែកជុំទី២ បានជួបចរចាផ្ទាល់នៅថ្ងៃទី៤, ៥, ៦ ខែមិថុនា​ និងជុំទី៣ គឺបានជួបចរចាគ្នា តាមរយៈ zoom។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា <<ថ្ងៃស្អែកនេះម៉ោង៦ព្រឹកនៅកម្ពុជា ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ក្រុមការងារនឹងជួបជុំគ្នាដើម្បីចូល zoom ជាមួយនឹងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងអំឡុងម៉ោង ៦ព្រឹកស្អែក ដើម្បីបញ្ចប់ការពិភាក្សា ពន្យល់ ណែនាំគ្នាទៅវិញទៅមក ហើយសង្ឃឹមថា ថ្ងៃស្អែកនេះកម្ពុជានឹងបញ្ចប់ការចរចារ ជាមួយការទទួលបានព័ត៌មានដ៏ល្អ>>។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពី ប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយ ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងកម្រិត ៩៧%។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តខិតខំចរចាបញ្ហាពន្ធជាមួយអាមេរិក ដោយយកចិត្តទុកដាក់បំផុត​៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...