(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពក្រុមអ្នកនាំពាក្យ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើយោងតាមសេចក្ដីសម្រេចដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។
អ្នកនាំពាក្យដែលទើបកែសម្រួលថ្មីរួមមាន៦រូប រួមមាន៖*១៖ លោក ស៊ុន មេសា ទីប្រឹក្សាក្រសួង ប្រធាន*២៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម អនុប្រធាន*៣៖ លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ អនុប្រធាន*៤៖ លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សមាជិក*៥៖ លោក ខេង សំបូរ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សមាជិក*៦៖ លោក សុជាតិ កញ្ញារិទ្ធ អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារសមាជិក៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចទាំងស្រុងរបស់ ក្រសួងការងារ៖