រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសទទួលយកមូលនិធិពីសម្បុរសជនគ្រប់ទិសទីដើម្បី «ជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

Posted By: RoogRog Robot | 06-May-2024 15:39:46

2024-05-06 02:38pm

(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការដ្ឋានជីកប្រឡាយ ដែលមានប្រវែង៥២គីឡូម៉ែត្រ ដោយមានទទឹង៦ម៉ែត្រ ជម្រៅ២ម៉ែត្រកន្លះដើម្បី ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជាតំបន់មានជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ ។

<<គម្រោងជីកប្រឡាយទឹក ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប>>នេះ គឺរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានថវិកា ពីសប្បុរសជនមកពីគ្រប់ទិសទីបានចូលរួម ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤នេះ ទទួលបានថវិកាចំនួន ១១ម៉ឺនដុល្លាជាតួរលេខ ខណៈប្រាក់ដែលបានមកដល់ដៃមានចំនួន ៥៣០០០ដុល្លា និងប្រាក់រៀលចំនួន៦៦លានរៀល ដែលត្រូវការ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋបន្ថែមទៀត។

បើតាមលោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា <<គម្រោងជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប>>នេះ គ្រោងចំណាយប្រាក់ប្រមាណ ៥២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ ដើម្បីមានទឹកប្រាក់គ្រប់គ្រាន់ ក្នុងការបញ្ចប់គម្រោងនេះ រាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវទៅប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដើម្បីចូលរួមក្នុងការជីកប្រឡាយមួយនេះ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ បានសិក្សាឈ្វេងយល់ពីធនធានធម្មជាតិ និងប្រវត្តិសាស្រ្តនៅតំបន់នេះ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ដូច្នេះថា៖ ដោយមើលឃើញពីសក្តានុពលដ៏ច្រើនលើសលប់នេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជាមានគម្រោងជីកប្រឡាយទឹក ធ្វើជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្នុងគោលបំណងសំខាន់ៗចំនួន៥ មានដូចតទៅ...១៖ ឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាម តាមព្រំដែនបានយ៉ាងងាយស្រួល២៖ ផ្តល់ភាពទាក់ទាញ សោភ័ណភាព និងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះ៣៖ ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ៤៖ ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន ៥៖ សត្វព្រៃគ្រប់ប្រភេទងាយស្រួលក្នុងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវៈចម្រុះ និងមានសក្តានុពលច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា (ឡស្លដែកបុរាណ) និងជាតិពន្ធុកួយ ដែលអាចបម្រើឱ្យមុខងារក្នុងបរិស្ថានព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ ។

ប្រសិនជាឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាង កញ្ញា បេក្ខជនបណ្ឌិត និងនិស្សិតទាំងអស់ មានបំណងចូលរួមចំណែកលើការអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ដ៏មានតម្លៃនៅក្នុងឧទ្យាន សូម ឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាង កញ្ញា បេក្ខជនបណ្ឌិត និងនិស្សិតទាំងអស់ អញ្ជើញចូលរួមជាវិភាគទានតាមការគួរ ក្នុងការជីកប្រឡាយនេះដើម្បីគុណតម្លៃសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត តាមរយៈលេខកុងធនាគារនិងQRកូដខាងក្រោម៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...