អបអរសាទរទិវាអនាម័យដៃពិភពលោក! ក្រសួងសុខាភិបាល ជូនសារអប់រំសុខភាពពីពេលវេលាត្រូវធ្វើអនាម័យដៃ និងរបៀបលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឱ្យបានត្រឹមត្រូវ

Posted By: RoogRog Robot | 05-May-2024 15:33:50

2024-05-05 02:27pm

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ ក្រោមប្រធានបទ <<អនាម័យដៃ សង្រ្គោះជីវិត>> ក្រសួងសុខាភិបាល បានជូននូវសារអប់រំសុខភាពពីពេលវេលាត្រូវធ្វើអនាម័យដៃ និងរបៀបលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឱ្យបានត្រឹមត្រូវ។

ក្រសួងសុខាភិបាល ក៏ស្នើប្រជាពលរដ្ឋទាំងអស់ ចូលរួមចែករំលែក និងផ្សព្វផ្សាយសារអប់រំខាងលើឱ្យបានជាប់ជាប្រចាំ ដល់សមាជិកក្រុមគ្រួសារ និងមិត្តភក្តិរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមជួយទប់ស្កាត់ជំងឺឆ្លង ដែលកើតមានថ្មីនៅតាមសហគមន៍ ដោយការធ្វើអនាម័យដៃ ជាមួយទឹក និងសាប៊ូ ឬជែល អាល់កុល៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...