មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះជួសជុលអណ្ដូងស្នប់២៤កន្លែង ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃវិញបាន

Posted By: RoogRog Robot | 02-May-2024 20:13:28

2024-05-02 07:08pm

(ក្រចេះ)៖ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានចុះជួសជុលអណ្តូងទឹកចំនួន២៤អណ្តូង នៅតាមមូលដ្ឋានស្រុកចំនួន ៣ក្នុងខេត្តក្រចេះ។

លោក លឹម ជាហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឲ្យដឹងថា អណ្ដូងទឹកដែលក្រុមការងារចុះជួសជុលនោះ គឺជាអណ្ដូងរបស់សហគមន៍ដែលមានការប្រើប្រាស់រួម។ លោកថា កាលពីអំឡុងឆ្នាំ១៩៩៩ ឬឆ្នាំ២០០០ ប្រជាពលរដ្ឋនៅតាមសហគមន៍ប្រមាណជា២៥គ្រួសារ គឺក្រសួងផ្ដល់អណ្ដូងទឹកសម្រាប់ប្រើប្រាស់ជារួមមួយ តែមកដល់បច្ចុប្បន្ននេះគឺកាត់បន្ថយចំនួនគ្រួសារ ប្រសិនបើប្រជាពលរដ្ឋប្រជាពលរដ្ឋរស់នៅត្រឹម១០គ្រួសារជាង ក្រសួងនិងផ្ដល់អណ្ដូងទឹកសម្រាប់ពួកគាត់មួយប្រើប្រាស់ជារួមដែរ។

ចំពោះអណ្ដូងដែលក្រុមការងារចុះជួសជុលនោះ គឺជារបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងមួយចំនួនទៀតគឺជារបស់មូលនិធិឃុំ ឬក៏អង្គការដៃគូមួយចំនួន ហើយសម្រាប់អណ្ដូងទឹកនោះភាគ ច្រើនគឺជាអណ្ដូងដែលបានជីកមានជម្រៅជ្រៅដែលមានប្រភពទឹកអាចប្រើប្រាស់មិនរីងស្ងួត។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ដែរថា នៅក្នុងរយៈពេលការជួបគ្រោះរាំងស្ងួតនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានណែនាំឲ្យគ្រប់មន្ទីរយកចិត្តទុកដាក់ជួសជុលអណ្ដូងស្នប់ដែលខូចនោះ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ ដូច្នេះហើយបានជាមន្ទីរចុះជួសជុលដោយប្រើប្រាស់កម្លាំងមន្ត្រីរបស់មន្ទីរចុះនៅតាមគោលដៅ តាមបណ្ដាភូមិឃុំក្នុងស្រុកចំនួន៣នៅក្នុងខេត្តក្រចេះ ចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានបែងចែកជា២ក្រុមដើម្បីចុះជួសលអណ្តូងស្នប់បានចំនួន២៤អណ្ដូង ដើម្បីឲ្យប្រជាពលរដ្ឋអត់យកទឹកដោះប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងនោះស្រុកស្នួល មាននៅភូមិជើងឃ្លេ ជួសជុលបានចំនួន២ អណ្តូងប្រើប្រាស់ចំនួន៣៤គ្រួសារ)នៅភូមិត្រពាំងស្រែក្នុង ចំនួន២ប្រើប្រាស់ចំនួន២២គ្រួសារ នៅឃុំ២ធ្នូ។ * ភូមិក្របីចូលរូងចំនួន៤អណ្តូងប្រើប្រាស់ចំនួន៣២គ្រួសារ ភូមិក្បាលត្រាច១អណ្តូងប្រើប្រាស់ចំនួន១១គ្រួសារ ភូមិរហារ៍ចំនួន២អណ្តូងប្រើប្រាស់ចំនួន១៥គ្រួសារ ភូមិស្អាតចំនួន១អណ្តូងប្រើប្រាស់៧គ្រួសារ* ភូមិមានជ័យចំនួន១អណ្តូង ប្រើប្រាស់ចំនួន៦គ្រួសារ នៅឃុំស្រែចារ។

ស្រុកចិត្របុរី ក្នុងភូមិស្រែនន ចំណុចទេចម្លងអន្លង់កេះអង្គ្រងជួសជុលបានចំនួន៦អណ្តូងប្រើប្រាស់ចំនួន៨៧គ្រួសារ។ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ បានចុះជួសជុលអណ្តូងភូមិស្រែស្បូវចំនួន​៤​អណ្តូង ភូមិអូតាណឹងចំនួន០២អណ្តូង ភូមិចង្ហបចំនួន​២​អណ្តូង ភូមិអូពោធ៍​ចំ​នួ​ន​១អណ្តូង​សរុបចំនួន៩​អណ្តូង គ្រួសារទទួលពីការប្រើប្រាស់ទឹកអណ្តូងចំនួន១៣២គ្រួសារ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...