តៃវ៉ាន់អនុម័តថវិកា ៨៧៨លានដុល្លារសម្រាប់ជំនួយសង្រ្គោះ ការរញ្ជួយដីកាលពីដើមខែមេសា

Posted By: RoogRog Robot | 02-May-2024 18:20:12

2024-05-02 05:16pm

(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ពីការអនុម័តថវិកាចំនួន ៨៧៨លានដុល្លារសម្រាប់ជំនួយសង្រ្គោះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំកាលពីខែមុន សម្លាប់មនុស្ស ១៧នាក់ និងបង្កការខូចខាតហេដ្ឋរចនាសម្ព័ន្ធ អគារជាច្រើន។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ ២០២៤។

គណៈរដ្ឋមន្រ្តីតៃវ៉ាន់ បានប្រកាសថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការសងសង់ផ្ទះឡើងវិញ ក៏ដូចជាធ្វើឱ្យអាជីវកម្មនានារស់ឡើងវិញ ជាមួយនិងថវិកា ៨៧៨លានដុល្លារនេះ។ នៅក្រោមគម្រោងនេះ ថវិកាមួយផ្នែកគឺ សម្រាប់ការងារជួសជុលបន្ទាន់ និងកសាងឡើងវិញនូវបរិក្ខាសាធារណៈ ខណៈដែលមួយផ្នែកទៀតយកទៅជួយដល់ ការតាំងលំនៅថ្មី និងសង់ផ្ទះឯកជនដែលរងគ្រោះឡើងវិញ។ ក្រៅពីនោះ នឹងផ្តល់ហិរញ្ញប្បទានដល់ឧស្សាហកម្ម ការឧបត្ថម្ភធនធានារ៉ាប់រង និងកម្មវិធីជំនួយការងារ។

គួរបញ្ជាក់ថា ការរញ្ជួដីកម្រិត ៧.៤រ៉ិចទ័រដែលវាយប្រហារកោះតៃវ៉ាន់ កាលពីថ្ងៃទី៣ ខែមេសា​ក៏បានបណ្តាលមនុស្សចំនួន ១,១០០នាក់របួសផងដែរ ប៉ុន្តែប្រព័ន្ធការពារអគារដ៏រឹងមាំ និងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ បានជួយបញ្ចៀស គ្រោះមហន្តរាយកាន់តែធំ។ ការរញ្ជួយដី បាននាំមកនូវបំណាក់ដីបិទផ្លូវក្រោមដី និងផ្លូវថ្នល់ រីឯអគាររងការខូចខាត ប៉ះពាល់ដល់វិស័យទេសចរណ៍ អាជីវកម្មនៅទីក្រុង Hualien ភាគខាងកើតកោះតៃវ៉ាន់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...