តៃវ៉ាន់ថា អាចពិបាកក្នុងការចូលរួមមហាសន្និបាត WHO ឆ្នាំនេះ ខណៈប្រមុខការទូតអាមេរិកលោក Blinken ផ្តល់ការគាំទ្រ

Posted By: RoogRog Robot | 02-May-2024 16:35:20

2024-05-02 03:31pm

(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វានឹងមានការលំបាកសម្រាប់តៃវ៉ាន់ ដើម្បីអាចចូលរួម មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHA) ហើយតៃវ៉ាន់ រំពឹងថានឹងមានប្រទេសកាន់តែច្រើន គាំទ្រវត្តមានរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ ២០២៤។

តៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិនានា ដោយសារតែការជំទាស់ពីចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន។ តៃវ៉ាន់ ធ្លាប់ចូលរួមអង្គមហាសន្និបាតរបស់អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ ក្រោមអាណត្តិរបស់មេដឹកនាំ លោក Ma Ying-jeou។

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ដែលថា សហរដ្ឋអាមេរិក លើកទឹកចិត្តយ៉ាងខ្លាំងឱ្យ WHO ផ្តល់លិខិតអញ្ជើញតៃវ៉ាន់ឡើងវិញ លោក Wu បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសភាថា <<នៅពេលនិយាយអំពីការចូលរួម WHA វានឹងមានការលំបាកខ្លះ ប៉ុន្តែយើងកំពុងប្រឹងប្រែងធ្វើការ ដូចពេលមុនដែរ គឺដើម្បីទទួលបានការគាំទ្រពីប្រទេសដ៏ទៃ>>។ យ៉ាងនេះក្តី លោក Wu មិនបានបញ្ជាក់ទេថាតើអ្វីជាការលំបាកនោះ។

គួរបញ្ជាក់ថា នៅឆ្នាំនេះ មហាសន្និបាទប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក គ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា មួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំជាប់ឆ្នោតៃវ៉ាន់ លោក Lai Ching-te ចូលកាន់តំណែងជាផ្លូវការ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...