សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ​យើងមិ​នមែនជាប្រទេសដែលត្រូវតែផលិតនិងនាំចេញតែវត្ថុធាតុដើមប៉ុណ្ណោះទេ តែត្រូវមានសមត្ថភាព​ផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច ដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខ្លួនឯង ​

Posted By: RoogRog Robot | 02-May-2024 12:17:15

2024-05-02 11:09am

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅកម្ពុជា បានថ្លែងថា សម្តេចមានគោលដៅជំរុញឱ្យកម្ពុជាមិនមែនត្រឹមតែជាប្រទេសដែលនាំចេញវត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាត្រូវជាប្រទេសដែលសមត្ថភាព ផលិតផលិតផលពាក់កណ្តាលសម្រេច និងសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ​ដើម្បីកំណើនជីវភាពប្រជាពលរដ្ឋ។

​ការថ្លែងរបស់សម្តេចធិបតីធ្វើក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ ​។

សម្តេចបានគូសបញ្ជាក់បន្ថែមថា ​<<យើងប្រែក្លាយផលិតភាពរបស់ប្រជាជនយើង យើងប្រែក្លាយសក្តានុពលរបស់ប្រជាជនយើងមិនត្រឹមតែបង្កើតនូវឱកាសការងារមួយមុខនោះទេ ប៉ុន្តែប្រភេទនៃការងារគឺត្រូវការចាំបាច់ ។ យើងប្រែក្លាយពីកសិកម្មផ្អែកទៅលើសត្វពាហនៈ គោក្របីទៅកសិឧស្សាហកម្ម ឬកសិកម្មផ្អែកលើគ្រឿងយន្ត យើងឈានមកដល់ការជំរុញវិស័យកម្មន្តសាល វិស័យទេសចរណ៍ វិស័យឧស្សាហកម្មធនស្រាល ថ្ងៃក្រោយយើងអាចរៀបចំនូវការផលិតធុនធ្ងន់ ពេលដែលយើងមានធនធានមនុស្ស។ បែបនេះហើយទើបយើងធានានូវនិរន្តភាពក៏ដូចជាលើកស្ទួយនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង។ ​យើងមិ​នមែនជាប្រទេសដែលត្រូវតែផលិតនិងនាំចេញតែវត្ថុធាតុដើមប៉ុណ្ណឹងនោះទេ ត្រូវមានសមត្ថភាពនៅក្នុងការផលិតផលិតផលពាក់កណ្តាលសម្រេច និងផលិតផលដើម្បីនាំចេញ ដើម្បីធានានូវផលតម្លៃកម្ពុជាឱ្យបានច្រើន ចែកជូនប្រជាជននៅកម្ពុជា នេះជាគោលដៅរបស់យើង។​យើងមិននាំចេញវត្ថុធាតុដើមហើយទៅទិញនាំចូលវត្ថុសម្រេចនោះទេ យើងក៏មានសិទ្ធិផលិត និងផ្គត់ផ្គង់ទីផ្សារខ្លួនឯង​>>។

សម្តេចបានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅនេះបានទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាបន្ថែម។ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនតូយ៉ូតា ​រៀបចំនូវចក្ខុវិស័យរបស់ខ្លួនក្នុងការរៀបចំជាថ្នាលបណ្តុះបណ្តាល និងបើកឱកាសឱ្យយុវជនរបស់កម្ពុជាមកធ្វើកម្មសិក្សាការី ឬហាត់ការនៅក្នុងរោងចក្រនេះ រយៈពេលខ្លី និងរយៈពេលមធ្យម ដើម្បីបង្កើនធនធានមនុស្សផ្នែកឧស្សាហកម្មយានយន្តនេះ ដោយសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននិងកំពុងបណ្តុះបណ្តាលជំនាញដល់យុវជន។ ​ការផ្តល់ឱកាសសិក្សា ជាក់ស្តែងនៅរោងចក្រដែលមានគ្រឿង សម្ភារៈ ឧបករណ៍ទំនើបដូចក្នុងរោងចក្រនេះ គឺជាកិច្ចការសំខាន់ណាស់ ព្រោះមិនអាចរៀនតែនៅក្នុងក្រដាសឡើយ។ ​សម្តេចធិបតីលើកឡើងថា នៅពេលដែលបរិមាណ និងគុណភាពធនធានមនុស្សរបស់កម្ពុជា ​មានជំនាញពីឧស្សាហកម្មគ្រឿងយន្តនេះកាន់តែច្រើន នៅថ្ងៃខាងមុខ នឹងអាចទាក់ទាញបានក្រុមហ៊ុនផ្សេងទៀតមកកម្ពុជាផងដែរ​៕













































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...