និយ័តករបរធនបាលកិច្ចទទួលស្គាល់ក្រុមហ៊ុន អេហ្វអាយអាយ

Posted By: RoogRog Robot | 29-Apr-2024 20:47:11

2024-04-29 07:46pm

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន. ប.ធ.) បានទទួលស្គាល់ក្រុមហ៊ុន អេហ្វអាយអាយ & អឹសូស៊ីអេត (Fii &AssociatesCo., Ltd.) ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

បរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ដែលមានបំណងប្រើប្រាស់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលមានឈ្មោះខាងលើ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អេហ្វអាយអាយ & អឹសូស៊ីអេត ជាក្រុមហ៊ុនទី១២ ដែលទទួលបានការទទួលស្គាល់ពី ន. ប.ធ. ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...