បណ្ឌិត គិន ភា៖ ទស្សនកិច្ចប្រមុខការទូតចិន និងប្រធានបទអាស៊ាន មកជាប់ថ្ងៃគ្នាក្នុងប្រទេសកម្ពុជា អាចមិនមែនជារឿងចៃដន្យឡើយ (Video inside)

Posted By: RoogRog Robot | 29-Apr-2024 17:44:42

2024-04-29 04:39pm

(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការមកបំពេញទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី និងប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត ដែលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៤នេះ អាចមិនមែនជារឿងចៃដន្យនោះឡើយ។ អាចមិនមែនជារឿងចៃដន្យព្រោះថា រាល់ដំណើរទស្សនកិច្ចផ្លូវការនីមួយៗ មិនមែនជារឿងចៃដន្យនោះទេ សុទ្ធតែមានការរៀបចំទុកមុនទាំងអស់។ លោកបណ្ឌិតបានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

អ្វីដែលលោកបណ្ឌិត គិន ភា បង្ហាញឲ្យដឹងទៀតនោះគឺ នៅក្នុងការលៈទេសៈដែលពិភពលោកកំពុងតែមានការប្រកួតប្រជែងខ្លាំងលើភូមិសាស្រ្តនយោបាយ ហើយចិនក៏កំពុងតែរងសម្ពាធពីអន្តរជាតិជាច្រើនផងនោះ ការរឹតចំណងសម្ព័ន្ធភាពជាមួយប្រទេសដៃគូឲ្យបានច្រើនជាផ្នែកមួយយ៉ាងសំខាន់ ហើយការរៀបចំឲ្យមានដំណើរទស្សកិច្ចបែបនេះ ក៏ជាផ្នែកមួយដែលប្រទេសកម្ពុជា ចូលរួមចំណែកដោះស្រាយ បញ្ហាភាពតានតឹងផ្សេងៗនៅលើពិភពលោក តាមលទ្ធភាពរបស់ខ្លួនផងដែរ។

ខាងក្រោមនេះគឺជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា នៅក្នុងកម្មវិធី Fresh Talk៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...