លោក ត្រាំង លី ផ្ញើសារថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទូលថ្វាយស្នើតែងតាំងលោកជា ប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ដ្រី

Posted By: RoogRog Robot | 27-Apr-2024 20:53:36

2024-04-27 07:51pm

(ភ្នំពេញ)៖ លោក ត្រាំង លី បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលស្នើទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីចេញព្រះរាជក្រឹត្យតែងតាំងលោកជា ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក ត្រាំង លី បានរៀបរាប់យ៉ាងដូច្នេះថា <<ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ដែលបានផ្ដល់សេចក្តីទុកចិត្តទូលស្នើ ព្រះមហាក្សត្រ ប្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាពីស្តីការគណៈរដ្ឋមមន្ត្រី។

ខ្ញុំសូមជាបន្តដើរតាមមាគ៌ាដឹកនាំរបស់សម្ដេចធិបតី ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹងដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសបរប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ សូមបួងសួងដលឆ្នាំថ្មីព្រមទាំងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមតាមប្រោះព្រំ ប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការ ជូនសម្ដេចធិបតី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ>>៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...