ភ្ញៀវទេសចរ និងពលរដ្ឋជាង ៥ម៉ឺននាក់ បានដើរលេងកម្សាន្តតាមទីតាំងសង្ក្រាន្ត និងគោលដៅទេសចរណ៍នានាក្នុងខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលថ្មី

Posted By: RoogRog Robot | 17-Apr-2024 13:15:32

2024-04-17 12:13pm

(ឧត្តរមានជ័យ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០៤ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តឧត្តរមានជ័យ ទទួលបានភ្ញៀវទេសចរណ៍ចំនួន ៥៤,៤៨០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៥៣,៧៤៤នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៧៣៦នាក់។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ខេត្តឧត្តរមានជ័យ បានរៀបចំព្រឹត្តិការណ៍ <<សង្ក្រានឧត្តមានជ័យ>> រយៈពេល៤ថ្ងៃ នៅសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត ក៏ដូចជានៅតាមទីតាំងក្រុង ស្រុក ទាំង៥ក្នុងខេត្ត ក្រោមការដឹកនាំលេងកម្សាន្ត ពីលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមរានជ័យ និងលោកស្រី ហេង សំអាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ដោយឡែកនៅថ្ងៃទី៤ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមរានជ័យ បានដឹកនាំមន្ត្រីរាជការចូលរួមស្រង់ព្រះនៅមុខវេទិការអ៊ុំទូកបឹងស្នោរ ជាមួយនឹងការសំដែងសិល្បៈរបាំបុរាណផងដែរ។សូមបញ្ជាក់ថារយះពេលចូលឆ្នាំថ្មីនេះ ខេត្តឧត្តរមានជ័យរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ក្រោមការខិតខំយកចិត្តទុកដាក់ពីកងកម្លាំងប្រដាប់អាវុធទាំង៣៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...