ថ្ងៃទី៤នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ១លាន ៩សែននាក់មកដើរលេងកម្សាន្ត

Posted By: RoogRog Robot | 17-Apr-2024 12:23:07

2024-04-17 11:19am

(កំពង់ចាម)៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស ២៥៦៨ ពិសេសសង្ក្រាន្តកំពង់ចាម នៅថ្ងៃទី៤ ដែលជាថ្ងៃបង្ហើយនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកំពង់ចាម ជាង ១លាន ៩សែននាក់។

បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១,៩១៨,០៧៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៩១២,៧២២នាក់ និងភ្ញៀវបរទេសមានចំនួន ១៥៨នាក់ ។

ប្រធានមន្ទីរទេសចរណ៍បានបន្តថា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗ មានមានភ្ញៀវទេសចរមកចូលរួមកម្សាន្តដូចខាងក្រោម៖

*រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៤,៧៧៥នាក់ ភ្ញៀវបរទេសគ្មាន*រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១,១២០នាក់ ភ្ញៀវបរទេសគ្មាន*រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន ២,៩៦៤នាក់ ភ្ញៀវបរទេសគ្មាន*រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១០០នាក់ ភ្ញៀវបរទេសចំនួន ១៦នាក់*រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៦៥០នាក់ ភ្ញៀវបរទេសគ្មាន*រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៤២០នាក់ ភ្ញៀវបរទេសគ្មាន*រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិមានចំនួន ២១៦នាក់ ភ្ញៀវបរទេសគ្មាន*រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិមានចំនួន ៧,០៣៤នាក់ ភ្ញៀវបរទេសគ្មាន *អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិមានចំនួន ១៨០នាក់ ភ្ញៀវបរទេសគ្មាន*ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិមានចំនួន ៧៦៣,១០៥នាក់ ភ្ញៀវបរទេសចំនួន ២៨នាក់ *ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ២០,៧៥៩នាក់ ភ្ញៀវបរទេសគ្មាន *ភ្ញៀវមកលេងកម្សាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១,១០២,៣៩៩នាក់ ភ្ញៀវបរទេសចំនួន ១៥នាក់*ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិមានចំនួន ៥,៣៥១នាក់ និងភ្ញៀវបរទេសចំនួន ៥៥នាក់។

ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ផងដែរថា ចាប់តាំងថ្ងៃសង្ក្រាន្តដំបូង រហូតដល់ថ្ងៃបង្ហើយនេះចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គឺមិនមានអ្វីកើតឡើងគួរឱ្យគាត់សម្គាល់នោះទេ៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...