ព័ត៌មានសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន អំឡុងអញ្ជើញចូលរួមវេទិកាបូអាវ នៅប្រទេសចិន

Posted By: RoogRog Robot | 29-Mar-2024 18:14:31

2024-03-29 05:12pm

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ​សម្រាប់អាស៊ី, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូល​រួម​ចូល​រួមវេទិកាបូអាវប្រចាំឆ្នាំ ដែលរៀបចំឡើងនៅខេត្តហៃណាន ប្រទេសចិន ចាប់​ពីថ្ងៃ​ទី២៧ ​ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

វេទិកាដ៏សំខាន់នោះ ក៏មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី​ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា ក៏បានថ្លែងសុន្ទរកថា ​ក្នុងពិធីបើកសន្និ​សីទក្រោម​មូល​បទ <<អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម>>ផងដែរ។ ក្រៅពីនោះ សម្តេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយចំនួនដូចជា៖ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និង នាយឧត្ដម​សេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈ​កម្មា​ធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ព្រមទាំងជួបវិស័យឯកជនមួយចំនួនថែមទៀត។


ខាងក្រោមនេះជាព័ត៌មាននានា ពាក់ព័ន្ធនឹងសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាបូអាវ នៅប្រទេសចិន ដែលត្រូវបានផ្សព្វផ្សាយនៅលើ Fresh News៖

១៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅចូលរួមវេទិកាបូអាវ នៅប្រទេសចិនhttps://fna.asia/3409df2

២៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាទីក្រុងអវកាសរបស់ចិនhttps://fna.asia/9e733ed

៣៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី នៅប្រទេសចិនhttps://fna.asia/8f027fd

៤៖ សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន (Video inside)Article: https://fna.asia/15afba3YouTube: https://youtu.be/ALikntLEAF8

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ (Video inside)Article: https://fna.asia/184d74fYouTube: https://youtu.be/_qXMawNr6W8

៦៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការទទួលខុសត្រូវដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល (Video inside)Article: https://fna.asia/e9c4fefYouTube: https://youtu.be/9vHPzvszeqo

៧៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជឺ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនhttps://fna.asia/32f47cf

៨៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិន គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោhttps://fna.asia/5116a35

៩៖ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន​ សែន, មន្ត្រីជាន់ខ្ពស់នៃសភាប្រជាជនចិន ប្រកាសគាំទ្រកិច្ចអភិវឌ្ឍន៍នៅកម្ពុជាhttps://fna.asia/9c8c838

១០៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានគ្រប់គ្រង់ទូទៅ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារhttps://fna.asia/700f420

១១៖ ក្រុមហ៊ុនចិន ស្នើសម្តេចតេជោ ជួយសម្របសម្រួលរដ្ឋាភិបាលចិន ទម្លាក់ថវិកាសាងសង់កំណាត់ផ្លូវកំពត-វាលរិញ និងផ្លូវ៥០សេhttps://fna.asia/018d51b

១២៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Feng Fei លេខាធិការបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ https://fna.asia/eae2f2f

១៣៖ លេខាបក្សកុម្មុយនិស្តចិនខេត្តហៃណាន៖ សម្តេចតេជោ ហ៊ុន សែន ជាមិត្តដែលល្អបំផុតhttps://fna.asia/fb53b67

១៤៖ សម្តេចតេជោ ហ៊ុន សែន និងអនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន ជួបពិភាក្សាការងារhttps://fna.asia/ec5889f

១៥៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ អញ្ជើញត្រឡប់មកដល់កម្ពុជាប្រកបដោយសុវត្ថិភាពhttps://fna.asia/1bb21a7

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...