មិនបង្អង់យូរ! ម៉ាស៊ីនComputer, Printer, Photo Copy និងLCD Projector ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូន សាលាបឋមសិក្សា-អនុវិទ្យាល័យអន្លង់រាប និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ

Posted By: RoogRog Robot | 18-May-2025 15:00:10

2025-05-18 02:53pm

(ពោធិ៍សាត់)៖ លោកស្រី ទេព សុទ្ធី ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖ ម៉ាស៊ីនComputer, Printer, Photo Copy និងLCD Projector មកប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យអន្លង់រាប និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល។

ពិធីនេះ ត្រូវបានធ្វើឡើងនៅបរិវេណ សាលាបឋមសិក្សា-អនុវិទ្យាល័យអន្លង់រាប និងបន្តទៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដោយបានការចូលរួមពី លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់, រដ្ឋបាលស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភ ម៉ាស៊ីនComputer, ម៉ាស៊ីនPrinter, ម៉ាស៊ីនPhoto Copy និងLCD Projector ជូនដល់សាលាបឋមសិក្សា-អនុវិទ្យាល័យអន្លង់រាប និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដើម្បីទុកសម្រាប់ប្រើប្រាស់ ក្នុងការបង្រៀន និងរៀន ជាពិសេសបម្រើដល់ការងារឱ្យទាន់ពេលវេលា ស្របតាមការអភិវឌ្ឍរីកចម្រើន ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល។

លោក ងួន ប៉ោសេង បានណែនាំដល់នាយកសាលា លោកគ្រូ អ្នកគ្រូ ត្រូវប្រើប្រាស់ឧបករណ៍ និងសម្ភារទាំងអស់នេះ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយត្រូវថែទាំឱ្យបានល្អ ស្របតាមការណែនាំរបស់មន្ត្រីជំនាញកុំព្យូទ័រ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

តំណាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យអន្លង់រាប និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី, ព្រមទាំងលោក លោកស្រីទាំងអស់ ដែលបាននាំយក កុំព្យូទ័រ រួមទាំងគ្រឿងសម្ភារមួយចំនួនទៀត មកប្រគល់សាលា បានប្រើប្រាស់ក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព និងសូមគោរពជូនពរសម្ដេច និងលោកជំទាវបណ្ឌិត ព្រមទាំងលោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាមឃ្លាតឡើយ។

គួរជម្រាបជូនថា នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ មាន១៨បន្ទប់ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់អគារសិក្សា អគារទីចាត់ការ អគារបណ្ណាល័យបន្ថែម រួមទាំងកំុព្យូទ័រ និងគ្រឿងសម្ភារមួយចំនួន ដល់សាលាបឋមសិក្សា-អនុវិទ្យាល័យអន្លង់រាប និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ រួមមាន៖

ទី១៖ បឋមសិក្សាអន្លង់រាប ទទួលបានម៉ាស៊ីនComputer ៣គ្រឿង, ម៉ាស៊ីនPrinter ២គ្រឿង, ម៉ាស៊ីនPhoto Copy ១គ្រឿង និងLCD Projector ២គ្រឿងទី២៖ អនុវិទ្យាល័យអន្លង់រាប អគារសិក្សា ១ខ្នង មាន៦បន្ទប់, អគារទីចាត់ការ ១ខ្នង, អគារបណ្ណាល័យ ១ខ្នង, ម៉ាស៊ីនComputer ៧គ្រឿង, ម៉ាស៊ីនPrinter ២គ្រឿង, ម៉ាស៊ីនPhoto Copy ១គ្រឿង និងLCD Projector ៣គ្រឿងទី៣៖ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ អគារបណ្ណាល័យ ១ខ្នង, ម៉ាស៊ីនComputer ២០គ្រឿង, ម៉ាស៊ីនPrinter ២គ្រឿង, ម៉ាស៊ីនPhoto Copy ១គ្រឿង និងLCD Projector ៥គ្រឿង៕















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...