អគ្គនាយកធនាគាររដ្ឋ SME Bank លើកឡើងពីយន្តការជួយដល់ SME ក្នុងវិស័យកម្មន្តសាល ក្នុងករណីរងសម្ពាធពន្ធពីសហរដ្ឋអាមេរិក (Video inside)

Posted By: RoogRog Robot | 18-May-2025 12:22:19

2025-05-18 12:19pm

(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank បានលើកឡើងពីយន្តការជួយដល់ SME ក្នុងវិស័យកម្មន្តសាល ក្នុងករណីរងសម្ពាធពន្ធ ពីសហរដ្ឋអាមេរិក ខណៈ SME​ Bank បានត្រៀមខ្លួនរួចរាល់ ក្នុងការជួយដល់ SME ប៉ុន្ដែជួយក្នុងកម្រិតមួយទៅតាមលទ្ធភាព។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា សុភ័ក្ត អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ <<យន្តការ​ជំរុញឥណទាន​គាំទ្រ​ដល់​អាជីវកម្ម​ក្នុង​ស្រុក ក្រោម​សម្ពាធពន្ធ​អាមេរិក>> ក្នុងកម្មវិធី FRESH BUSINESS។

លោក ជា សុភ័ក្ត បានបញ្ជាក់យ៉ាងដូច្នេះថា <<ដើម្បីឲ្យមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយគេបាន ត្រូវចាំបាច់ដោះស្រាយនូវបញ្ហាប្រឈមរបស់ SME រាល់ទាំងបញ្ហានៃការកង្វះឥណទាន ដែលនេះជាតួនាទីចំបងរបស់ធនាគារ>>។

បន្ថែមពីនោះទៀត លោក ជា សុភ័ក្ត បានលើកឡើងថា បើសិនជាមាន SME ដែលខ្លាំងបានន័យថា តួនាទី SME ក៏ជួយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ពីព្រោះថា អ្នកវិនិយោគ មិនអាចធ្វើគ្រប់រឿងបាននោះទេ គឺអ្នកវិនិយោគត្រូវការអ្នកក្នុងស្រុក ដើម្បីជួយគាំទ្រពួកគាត់ ធ្វើឲ្យថ្លៃដើមគាត់ទាប៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...