កិច្ចព្រមព្រៀងបន្ថយពន្ធបណ្តោះអាសន្នរវាងចិននិងសហរដ្ឋអាមេរិក ចាប់ផ្តើមចូលជាធរមាន

Posted By: RoogRog Robot | 14-May-2025 12:59:32

2025-05-14 12:49pm

(ប៉េកាំង)៖ នៅថ្ងៃពុធនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយអត្រាពន្ធគយចុះមកវិញ បានចាប់ផ្តើមចូលជាធរមានហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។

នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក យល់ព្រមទម្លាក់ពន្ធបដិការរបស់ខ្លួន ដែលត្រូវបានដំឡើងដល់១៤៥ភាគរយ ទៅលើទំនិញនាំចូលពីប្រទេសចិន ឱ្យចុះមកនៅត្រឹម៣០ភាគរយ រីឯខាងចិនបានយល់ព្រមទម្លាក់ពន្ធលើទំនិញរបស់អាមេរិក មកនៅត្រឹម១០ភាគរយវិញ បន្ទាប់ពីដំឡើងដល់១២៥ភាគរយ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ អាចនិយាយបានថា ជាបទឈប់បាញ់បណ្តោះអាសន្នមួយ ដែលមានរយៈពេល៩០ថ្ងៃ នៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដែលបានធ្វើឱ្យញ័ររញ្ជួយទីផ្សារហិរញ្ញវត្ថុសកល និងខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិ។ ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងនេះ ក្រោយជំនួបចរចាពាណិជ្ជកម្មកម្រិតខ្ពស់លើកដំបូង នៅប្រទេសស្វ៉ីស កាលពីចុងសប្តាហ៍មុន៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...