ពលរេដ្ឋឃុំគុស ខេត្តតាកែវ ស្នើថ្នាក់ដឹកនាំអន្តរាគមន៍ក្រោយឃើញក្រុមអាអ៉ិច អេស្កា កាយដីនៅទំនប់តាអ៉ី និងទំនប់តាបាយកក យកទៅលក់

Posted By: RoogRog Robot | 13-May-2025 05:22:47

2025-05-13 12:20pm

(តាកែវ)៖ ប្រជាពលរដ្ឋពលរដ្ឋ នៅឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានស្នើថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ ក្រោយពួកគាត់ឃើញក្រុមអាអ៉ិច អេស្កា កាយដីនៅទំនប់តាអ៉ី និងទំនប់តាបាយកក យកទៅលក់។ ក្រុមអាអ៉ិច អេស្កានេះ ចូលមកកាយដីនៅទីតាំងនេះ តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

លិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះថា <<ក្នុងនាមយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិតាលាក់ខាងជើង និងតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មានការមិនសុខចិត្ត ដោយបានឃើញមានក្រុមអាអ៉ិច អេស្កា បានចូលមកកាយដីនៅទីតាំងទំនប់តាអ៉ី និងទំនប់តាបាយកក ដែលអនុញ្ញាតដោយលោកមេភូមិ និងលោកមេឃុំ>>៕

ខាងក្រោមនេះជាលិខិតរបស់ប្រជាពលរដ្ឋ៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...