សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន ដែលចូលរួមឧបត្ថម្ភថវិកា២០លានរៀល តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធាបុប្ផា

Posted By: RoogRog Robot | 25-Apr-2024 22:48:32

2024-04-25 09:45pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ បានផ្ញើសារលិខិតថ្លែងអំណរគុណដល់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភថវិកា ២០លានរៀល តាមរយៈការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បីជំរុញ ចលនាមនុស្សធម៌ក្រោមមូលបទ <<រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន>> និង ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ថា ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ សម្រាប់សប្បុរសជនចង់ ចូលរួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សៀង ទៀង ដែលមាន លេខទូរស័ព្វ ០១២ ៩៦១ ៩៧១៕

ខាងក្រោមនេះជាសារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន៖



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...