ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់ពីភាពសំខាន់ នៃរបបប្រជុំប្រចាំខែរបស់ក្រសួងមុខងារសាធារណៈ

Posted By: RoogRog Robot | 25-Apr-2024 22:35:56

2024-04-25 09:32pm

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានកំណត់នូវរបបប្រជុំប្រចាំខែ ដើម្បីអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការមានឱកាស បានធ្វើវឌ្ឍនភាពការងារជូនទៅដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងមុខងារសាធារណៈ និងឈ្វេងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាយកឱកាសនេះ ចូលរួមដោះស្រាយបញ្ហា និងលើកយកមតិយោបល់ ដើម្បីដោះស្រាយបញ្ហារួមគ្នា។

ក្រសួងមុខងារសាធារណៈ បានផ្សព្វផ្សាយថា ពីសារៈសំខាន់នៃកិច្ចប្រជុំប្រចាំខែ ដោយបានលើកពីអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា <<កិច្ចប្រជុំប្រចាំខែនេះ គឺរបៀបរបបការងារ ដែលត្រូវបានកំណត់រៀងរាល់ចុងខែ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យ តាមដាននូវវឌ្ឍនភាពការងារសម្រេចបាន និងបន្តវាយតម្លៃលទ្ធផលការងារដែលបានកំណត់ និងផ្សព្វផ្សាយទិសដៅការងារនានាសម្រាប់អនុវត្តបន្ត>>។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កិច្ចប្រជុំប្រចាំខែនាពេលនេះ ក៏ជាវេទិកាផ្លាស់ប្តូរមតិយោបល់ជាទស្សនៈផ្ទាល់ខ្លួន និងជំរៈនូវមន្ទិលសង្ស័យណាមួយ ដែលមានភាពមិនច្បាស់លាស់ ឲ្យមានឯកភាពជាគ្រួសារតែមួយ និងបង្ហាញពីភាពស្និទ្ធស្នាលនៅក្នុងក្របខណ្ឌការងារ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...