សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ លេខកូដសម្ងាត់នៃសន្តិភាពនិងការអភិវឌ្ឍ

Posted By: RoogRog Robot | 17-Apr-2024 16:16:56

2024-04-17 03:10pm

(ប៉េកាំង)៖ ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព នោះយើងត្រូវការពិនិត្យមើលឡើងវិញពីប្រវត្តិសាស្រ្តមនុស្សជាតិ ដែលបានកត់ត្រាពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ នៅទ្វីបអាស៊ី វត្តមានរបស់ប្រទេសជប៉ុនបានចូលរួម ក្នុងការបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់ តាមរយៈការបង្កើតដែនអាណានិគមលើទ្វីបអាស៊ី ដែលរួមមានប្រទេសចិន និងប្រទេសហ្វីលីពីនផងដែរ។ សព្វថ្ងៃនេះ <<សន្តិភាព និង ការអភិវឌ្ឍ>> បានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពី ភាពស្ងប់ស្ងាត់។ សង្គ្រាមគឺជាដាវពិឃាត ដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងរួមគ្នាដើម្បីសន្តិភាព។

ប្រទេសចិនតែងតែប្តេជ្ញាចំពោះការថែរក្សាសន្តិភាព និងការអភិវឌ្ឍតាមរយៈហ្សែនរបស់ប្រជាជាតិចិន ដែលមានអរិយធម៌របស់ខ្លួនជាង ៥០០០ឆ្នាំ។ ប្រជាជនចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមលោកទាំង២លើក ប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន ដូចមានចែងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់ អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់យ៉ាងរឹងមាំ នូវប្រព័ន្ធអន្ដរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល ដែលជាបទដ្ឋានមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដោយទាញភ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សិទ្ធិអំណាច និងកេរ្តិ៍ឈ្មោះរបស់អង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីស្នូលរបស់អង្គការនេះ នៅក្នុងកិច្ចការអន្តរជាតិនានា។

ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព ទើបមិនថាប្រទេសចិនមានភាពរឹងមាំខ្លាំងក្លាប៉ុនណានោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាព ឬធ្វើការពង្រីកទឹកដីខ្លួននោះទេ។ ប្រទេសចិននឹងមិនធ្វើឲ្យមានសេចក្តីទុក្ខសោកដែលកើតឡើងពី អតីតកាលរបស់ខ្លួនដាក់ទៅលើប្រជាជាតិផ្សេងទៀតណាមួយនោះឡើយ ហេតុនេះប្រទេសចិនក៏ដូចជាសហគមន៍អន្តរជាតិ យល់ឃើញថា <<ក្រុមសម្ព័ន្ធតូច>> ដូចករណីសម្ព័ន្ធភាពរវាងហ្វីលីពីន ជប៉ុននិងអាមេរិក នឹងអាចជំរុញដល់បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាម ហើយជាលទ្ធផលនោះវាអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ស្របនឹងប្រសាសន៍របស់លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនធ្លាប់បានលើកឡើងថា <<សមុទ្រចិនខាងត្បូងមានភាពស្ងប់សុខកាលពីមុន ប៉ុន្តែបន្ទាប់ពីជនជាតិអាមេរិក មកដល់ បានធ្វើឱ្យតំបន់នេះពោរពេញទៅដោយជម្លោះហើយ>>។

ស្របនឹងរយៈពេលជាង៣ទសវត្សរ៍ ដែលទំនាក់ទំនងកាន់តែស្អិតរមួត និងល្អប្រសើររវាងចិនជាមួយអាស៊ាន ហេតុនេះការណ៍ដែលហ្វីពីលីន ចូលរួមក្នុងសម្ព័ន្ធភាពក្រុមតូចដែលមាន៣ប្រទេសនេះ ជាគីឡូម៉ែត្រចេញដំណើរប្រកបដោយស្ថានភាពអាប់អួរ ក្នុងតំបន់ស្របដូចការយល់ឃើញ របស់លោកស្រី Anna Malindog-Uy អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ <<សតវត្សរ៍អាស៊ី>>របស់ហ្វីលីពីនដែលបានលើកឡើងថា ប្រទេសទាំងពីរ (អាមេរិកនិងជប៉ុន) មិនមែនជាសាមីភាគី នៃបញ្ហាសមុទ្រចិនខាងត្បូងទេ មិនគួរជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន ព្រមនឹងគំនិតសង្រ្គាមត្រជាក់របស់ពួកគេនឹង ពង្រឹងការប្រឈមមុខដាក់គ្នាថែមមួយកម្រិតទៀត តែមិនមែនពង្រឹងកិច្ចសហប្រតិបត្តិការនោះទេ ហើយនឹងធ្វើឱ្យស្ថាភាពសមុទ្រចិនខាងត្បូង មានភាពកាន់តែតានតឹងថែមទៀត។

ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព ហ្វីលីពីនក៏ដូចជាបណ្តាប្រទេសនានាទាំងនៅសមុទ្រចិនខាងត្បូង ទាំងនៅសមុទ្រចិនខាងកើត រួមគ្នាជាមួយចិននិងបណ្តាប្រទេសនានា ដែលមានភក្តីភាពចំពោះសន្តិភាពដោយបង្កើនកម្លាំងជំរុញ នូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ខណៈដែលការគោរពដែនអធិបតេយ្យ បូរណភាពដែនដីគ្នា ទៅវិញទៅមក ប្រកបដោយស្មារតីសមភាព ហើយជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាព នោះគន្លងត្រឹមត្រូវដែលយើងត្រូវដើររួមគ្នា ឆ្ពោះទៅកាន់ភាពរុងរោចន៍ដល់ពិភពលោក។ សង្ឃឹមថា សហគមន៍អន្តរជាតិបង្កើន សម្លេងជំទាស់ <<ក្រុមសម្ព័ន្ធតូច>> ហ្វីលីពីន ជប៉ុននិងអាមេរិក ហើយលើកចិត្តបន្តរួមគ្នាជាមួយចិន បង្កើនការលើកកម្ពស់សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រ ដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិដោយផ្អែកលើ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ក្នុងន័យនេះ កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដែលបានផ្តួចផ្តើមនិងរួមគ្នាអនុវត្តដោយប្រទេសចិន តាំងពីឆ្នាំ២០១៣មក បានក្លាយជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាទាមទារឲ្យមាននូវកិច្ចខិតខំប្រឹងប្រែងពីមួយជំនាន់ទៅមួយជំនាន់។ ច្បាស់ណាស់ដែលថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយបណ្តារដ្ឋសមាជិក របស់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជាអង្គការនិងទីភ្នាក់ងារអន្តរជាតិនានា ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិទាំងមូល។

ជារួម ដូចដែលប្រវត្តិសាស្រ្តទំនើបបានបង្ហាញ ការបង្កើតឲ្យមានជាសណ្តាប់ធ្នាប់អន្ដរជាតិប្រកបដោយភាពស្មើគ្នា និងសមធម៌ គឺជាគោលដៅដែលមនុស្សជាតិតែងតែតស៊ូចង់បាន។ ចាប់តាំងពីគោលការណ៍នៃសមភាព និងអធិបតេយ្យភាពត្រូវបានបង្កើតឡើង នៅក្នុង <<កិច្ចព្រមព្រៀងសន្តិភាព Peace of Westphalia>> កាលពីជាង៣៦០ឆ្នាំមុន រហូតដល់ការគិតគូរដល់ស្មារតីមនុស្សធម៌អន្ដរជាតិ ដែលបានបញ្ជាក់នៅក្នុងកតិកាសញ្ញាក្រុងហ្សឺណែវ កាលពីជាង១៥០ឆ្នាំមុន ហើយចាប់តាំងពីគោលបំណង និងគោលការណ៍ ដែលបានចែង នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ កាលពីជិត៨០ឆ្នាំមុន រហូតដល់ទៅគោលការណ៍៥ខរួមរស់នៅដោយសន្តិវិធី ដែលសម្រេចបាននៅក្នុងសន្និសីទបានឌុង កាលពីជិត៧០ឆ្នាំមុន គោលការណ៍ជាច្រើនបានលេចរូបរាងឡើង នៅក្នុងដំណើរវិវត្តន៍ នៃទំនាក់ទំនងអន្តរជាតិ ហើយត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ។ គោលការណ៍ទាំងអស់នេះគួរតែអាចនាំផ្លូវយើង ក្នុងការបញ្ចូលទៅក្នុង កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលជាប្រាជ្ញាចិនក្នុងការដោះស្រាយបញ្ហាសកល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...