រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៤ថ្ងៃ

Posted By: RoogRog Robot | 17-Apr-2024 16:05:24

2024-04-17 03:03pm

(ព្រះវិហារ)៖ រយៈពេល៤ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទាក់ទាញបានភ្ញៀវទេសចរសរុប ២៤,៤៤៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិព្រះវិហារ។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,២៧៤នាក់ កើនឡើង ៣២.២% ធៀបនឹងឆ្នាំ២០២៣ ចំណែកនៅរមណីដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរសរុប ១៩,១៧០នាក់ កើនឡើង ២២៥.៣% ធៀបនឹងឆ្នាំ២០២៣។

គួរជម្រាបថា នៅទូទាំងខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៣៥,២០៨នាក់ ក្នុងនោះមានភ្ញៀវបរទេស ១២៩នាក់៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...