ក្នុងសប្ដាហ៍ទី៤ ខែមេសា អាជ្ញាធរជាតិអប្សរាបន្តចុះពិនិត្យទីតាំងស្នើជួសជុល និងសាងសង់តូចតាចរបស់ពលរដ្ឋអ្នកស្រុកអង្គរសរុប៣៨ករណី

Posted By: RoogRog Robot | 30-Apr-2024 12:12:22

2024-04-30 11:05am

(សៀមរាប)៖ សប្ដាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖

* ស្រុកបន្ទាយស្រី អនុញ្ញាតបាន៦ករណី៖១. លោក ហ៊ា ហុន មានអាសយដ្ឋាននៅ ភូមិថ្នល់ ឃុំរុនតាឯក២. លោក អឿន ហូរ មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក៣. អ្នកស្រី អឿន រឿង មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក៤. អ្នកស្រី ភាន់ សារុន មានអាសយដ្ឋាននៅ ភូមិតាឯក ឃុំរុនតាឯក៥. លោក សំ វុទ្ធា មានអាសយដ្ឋាននៅ ភូមិព្រះដាក់ ឃុំព្រះដាក់៦. អ្នកស្រី ជុំ ហួន មានអាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់

* ស្រុកប្រាសាទបាគង អនុញ្ញាតបាន៤ករណី៖១. អ្នកស្រី ឡុង រ័ត មានអាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល២. លោក ធិ ធឿន មានអាសយដ្ឋាននៅ ភូមិគីរីមានន្ទ ឃុំអំពិល៣. អ្នកស្រី ឡោ សុចឺម មានអាសយដ្ឋាននៅ ភូមិគោកចាន់ ឃុំអំពិល៤. អ្នកស្រី គឹម មុត មានអាសយដ្ឋាននៅ ភូមិមមាញ ឃុំរលួស

* ស្រុកស្វាយលើ អនុញ្ញាតបាន១ករណី៖១. លោក ឃាង ដេត មានអាសយដ្ឋាននៅ ភូមិបឹងមាលា ឃុំបឹងមាលា

* ក្រុងសៀមរាប អនុញ្ញាតបាន១៧ករណី៖១. លោក សំ វុទ្ធា មានអាសយដ្ឋាននៅ ភូមិជ្រៃ សង្កាត់ទឹកវិល២. លោក នឿយ ចិត្រា មានអាសយដ្ឋាននៅ ភូមិគោកដូង សង្កាត់ទឹកវិល៣. អ្នកស្រី លន់ រ៉ាវី មានអាសយដ្ឋាននៅ ភូមិសណ្តាន់ សង្កាត់ទឹកវិល៤. លោក អ៊ុង សុផល មានអាសយដ្ឋាននៅ ភូមិសណ្តាន់ សង្កាត់ទឹកវិល៥. លោក ប៉ាន់ សុផល មានអាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក ៦. លោក អឿន ឈួយ មានអាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក ៧. លោក ជា ឡាយ មានអាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក ៨. លោក ហ៊ត់ ហួត មានអាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក ៩. លោក ប្រាង ដៀប មានអាសយដ្ឋាននៅ ភូមិគោកបេង សង្កាត់គោកចក ១០. លោក លន់ ម៉េងឈៀង មានអាសយដ្ឋាននៅ ភូមិខ្វៀន សង្កាត់គោកចក ១១. លោក រួន ឃ៉ត់ មានអាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក ១២. អ្នកស្រី ស៊ុន ដេម មានអាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក ១៣. លោក រឿន ជុំ មានអាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក ១៤. អ្នកស្រី ប៉ូយ ឡុំ មានអាសយដ្ឋាននៅ ភូមិគោកតាចាន់ សង្កាត់គោកចក ១៥. អ្នកស្រី ប៉ាវ ស៊ីណាន មានអាសយដ្ឋាននៅ ភូមិវាល សង្កាត់គោកចក ១៦. អ្នកស្រី ឈិន សាវី មានអាសយដ្ឋាននៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ១៧. អ្នកស្រី យ៉ែម សារឿម មានអាសយដ្ឋាននៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ

* ស្រុកពួក អនុញ្ញាតបាន៨ករណី៖១. អ្នកស្រី រឹត ស៊ីណែត មានអាសយដ្ឋាននៅ ភូមិត្រមេង ឃុំខ្នាត ២. លោក ព្រំ កែ មានអាសយដ្ឋាននៅ ភូមិត្រមេង ឃុំខ្នាត ៣. លោក រ៉ិត សំណាង មានអាសយដ្ឋាននៅ ភូមិត្រមេង ឃុំខ្នាត ៤. អ្នកស្រី ណុប មន្នី មានអាសយដ្ឋាននៅ ភូមិគោកស្នូល ឃុំខ្នាត ៥. អ្នកស្រី រឹត ស៊ីនេ មានអាសយដ្ឋាននៅ ភូមិត្រមេង ឃុំខ្នាត ៦. អ្នកស្រី ធិ ពិសី មានអាសយដ្ឋាននៅ ភូមិអំពិលពាម ឃុំខ្នាត ៧. លោក យ៉ម សុថេង មានអាសយដ្ឋាននៅ ភូមិគោកត្រាច ឃុំខ្នាត ៨. អ្នកស្រី បូ ហុន មានអាសយដ្ឋាននៅ ភូមិព្រៃធ្លក ឃុំខ្នាត

* ស្រុកអង្គរធំ អនុញ្ញាតបាន២ករណី៖១. លោក សេក តុត មានអាសយដ្ឋាននៅ ភូមិត្រពាំងស្វាយ ឃុំលាងដៃ ២. អ្នកស្រី ថា គង់ មានអាសយដ្ឋាននៅ ភូមិតាប្រុក ឃុំលាងដៃ

ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។

ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។

ដូច្នេះអាជ្ញាធរជាតិអប្សរាសង្ឃមថាប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេស ដែលមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...